នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិយោបល់លើបញ្ហាសំខាន់ៗ ដើម្បីត្រៀមរៀបចំសម្រាប់សម័យប្រជុំវិសាមញ្ញលើកទី១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅដើមខែសីហា ឆ្នាំ២០២៦ ព្រមទាំងរៀបចំខ្លឹមសារមួយចំនួនសម្រាប់សម័យប្រជុំលើកទី២ នៅចុងឆ្នាំ និងបញ្ហាសំខាន់ៗផ្សេងទៀត។
ថ្លែងសុន្ទរកថាបើកសម័យប្រជុំ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន បានស្នើថា ចំពោះបញ្ហាធំៗដែលមានមតិខុសគ្នា ឬគោលនយោបាយថ្មីដែលខុសពីបទប្បញ្ញត្តិរបស់ច្បាប់នាពេលបច្ចុប្បន្ន ស្ថាប័នពាក់ព័ន្ធគួរតែសម្របសម្រួលជាមួយស្ថាប័ននានារបស់រដ្ឋសភា ដើម្បីរាយការណ៍ឱ្តបានទាន់ពេលវេលាទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីពិចារណា និងសម្រេច។
«នៅពេលផ្តល់មតិលើគម្រោងនានា ខ្ញុំស្នើឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាតាមដានយ៉ាងដិតដល់នូវរយៈពេលមួយឆ្នាំអនុវត្តគំរូអាជ្ញាធរបីកម្រិត ដើម្បីពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវបទប្បញ្ញត្តិស្តីពីវិមជ្ឈការ និងវិសហមជ្ឈការ; វាយតម្លៃយ៉ាងពេញលេញអំពីលទ្ធភាពអនុវត្តន៍គោលនយោបាយនីមួយៗ ដោយធានាការកំណត់បុគ្គលច្បាស់លាស់ ភារកិច្ចច្បាស់លាស់ ការទទួលខុសត្រូវច្បាស់លាស់ និងសិទ្ធិច្បាស់លាស់។ ធ្វើយ៉ាងណាដើម្បីធានាថា មូលដ្ឋាននានាអាចអនុវត្តភ្លាមៗ បន្ទាប់ពីច្បាប់បានចូលជាធរមាន ដោយជៀសវាងចន្លោះប្រហោងផ្នែកច្បាប់ និងការត្រួតស៊ីគ្នាក្នុងការអនុវត្ត»។
ប្រធានរដ្ឋសភាក៏បានសង្កត់ធ្ងន់ថា ច្បាប់ត្រូវតែសមស្របទៅនឹងក្រឹត្យនិងសារាចរ ទើបការសម្រេចចិត្តរបស់រដ្ឋសភានៅក្នុងសម័យប្រជុំនីមួយៗ អាចត្រូវបានអនុវត្តទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស៕





