• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសន្និសីទទីក្រុងឆ្លាតវៃវៀតណាម-អាស៊ី ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទទីក្រុងឆ្លាតវៃវៀតណាម - អាស៊ី ឆ្នាំ ២០២៤ ដោយប្រ ធានបទ “ទីក្រុងឆ្លាតវៃ - សេដ្ឋកិច្ចឌីជីថល - អភិវឌ្ឍន៍ប្រកបដោយចីរភាព”។
ទិដ្ឋភាពសន្និសីទ (រូបថត៖ TTXVN)

សន្និសីទនេះមានគោលបំណងផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យា និងយុទ្ធសាស្ត្រគ្រប់គ្រងដើម្បីជួយទីក្រុងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍ ន៍សេវាកម្មឆ្លាតវៃ និងនិរន្តរភាពជូនប្រជាជន; ដោយកំណត់ថា នឹងក្លាយទៅជាគោលដៅប្រចាំឆ្នាំដ៏មានកិត្យានុភាពសម្រាប់អ្នកជំនាញអំពីទីក្រុងឆ្លាតវៃក្នុងតំបន់និងពិភពលោក។ យោងតាមអ្នកជំនាញ ទីក្រុងឆ្លាតវៃបានក្លាយទៅជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងជាសកល ដោយផ្តោតលើការផ្លាស់ប្តូរឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា បញ្ញាសិប្បនិមិត្ត (AI) អ៊ីនធឺណិតនៃវត្ថុ IoT និងទិន្នន័យធំដើម្បីដោះស្រាយបញ្ហាប្រឈម ចំពោះការគ្រប់គ្រងទីក្រុង ការកែលម្អជីវភាពរស់នៅរបស់ប្រជាជនយ៉ាងសកម្ម ការបង្កើនកម្រិតសុភមង្គល ការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារបរិស្ថាន។ លោក Ha Minh Hai អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានមានប្រសាសន៍ថា៖ “ដោយមានស្មារតី “ធ្វើសកម្មភាពដើម្បីអនាគតបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីប្រជាជនក្នុងប្រព័ន្ធអេកូឡូស៊ី” សន្និសីទទីក្រុងវៃឆ្លាតវៀតណាម-អាស៊ីឆ្នាំ ២០២៤ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍលេចធ្លោរបស់រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ ទន្ទឹមជាមួយគ្នានោះ នាំមកនូវតម្លៃជាក់ស្តែងជាច្រើនមិនត្រឹមតែដល់ទីក្រុងហាណូយប៉ុណ្ណោះទេ ថែមទាំងដល់តំបន់ទាំងមូលទៀតផង”។

យោងតាមការស្ថិតិបង្ហាញថា រហូតមកដល់បច្ចុប្បន្ន ខេត្ត ក្រុងចំនួន ៤៨/៦៣ នៅវៀតណាមបានអនុវត្តគម្រោងទីក្រុងឆ្លាតវៃ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

នាព្រឹកថ្ងៃទី២ ខែធ្នូនេះ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសិង្ហបុរី ប្រធានរដ្ឋ សភា លោក Tran Thanh Man អញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Sembcorp គ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃ VSIP គ្រុប លោក Lee Ark Boon និងលោក Wee Ee Cheong អនុប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ United Overseas Bank (UOB)។

Top