គេហទំព័រនៃក្រុមស្រាវជ្រាវទីផ្សារ (IMARC) នៅថ្ងៃទី ១ ខែធ្នូ បានចេញផ្សាយរបាយការណ៍មួយដែលបញ្ជាក់ថា វៀតណាមមានសក្តានុពលក្នុងការក្លាយជាមហាអំណាចពាណិជ្ជ កម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍ នៅពេលដែលឧស្សាហកម្មនេះកំពុងមានការរីកចម្រើនខ្លាំង និងរួមចំណែកក្នុងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចជាតិ។
យោងតាមក្រុមស្រាវជ្រាវនេះ ដោយមានលក្ខខណ្ឌផ្លូវច្បាប់អំណោយផល ការវិនិយោគពីបរទេសបានបើកទូលាយនិងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតត្រូវបានបង្កើន ប្រព័ន្ធអេកូពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមបានត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព ប្រែក្លាយវៀតណាមទៅជាមហាអំណាចក្នុងតំបន់ក្នុងសេដ្ឋកិច្ច ឌីជីថល។ ពាណិជ្ជកម្មអេឡិចត្រូនិកស្រូបយក ៦០% នៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសវៀតណាម។ លើសពីនេះ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមត្រូវបានគេប៉ាន់ប្រមាណថា នឹងសម្រេចបាន ២២០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ ដែលបង្កើតឱកាសជាច្រើនសម្រាប់អ្នកវិនិយោគពិភពលោក។ ការព្យាករណ៍បង្ហាញថា ទីក្រុង ហូជីមិញនិងហាណូយ នឹងអភិវឌ្ឍន៍ដើម្បីក្លាយជាមជ្ឈមណ្ឌលសំខាន់ៗ។
ដោយពន្យល់ពីសក្តានុពលសម្រាប់វៀតណាមក្នុងការដឹកនាំបដិវត្តពាណិជ្ជ កម្មអេឡិចត្រូនិកនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមស្រាវជ្រាវជឿជាក់ថា វៀត ណាមត្រូវបានទទួលស្គាល់ថាមានបរិយាកាសផ្លូវច្បាប់អំណោយផលបំផុតមួយសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
យោងតាមការស្ទង់មតិថ្មីមួយទៀតរបស់ Facebook និង Bain & Company រហូតដល់ ២០២៦ វៀតណាមត្រូវបានគេព្យាករណ៍ថា នឹងវ៉ាដាច់ប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ហើយក្លាយជាទីផ្សារពាណិជ្ជកម្មអេឡិច ត្រូនិចដែលរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម