• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញដឹកនាំសន្និសីទលើកទី៥នៃក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើត

រសៀលថ្ងៃទី២ ធ្នូ នៅខេត្ត Ba Ria - Vung Tau នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើត (Dong Nam bo) (ក្រុមប្រឹក្សាតំបន់) បានអញ្ជើញដឹកនាំសន្និសីទលើកទី ៥ នៃក្រុមប្រឹក្សាតំបន់ ក្រោមប្រធានបទ “កំណើនសេដ្ឋកិច្ចពីរខ្ទង់ក្នុងតំបន់ណាមបូខាងកើតឆ្នាំ ២០២៥៖ បញ្ហាប្រឈម ឱកាស និងដំណោះស្រាយ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈប្រតិភូយកចិត្តទុកដាក់វាយតម្លៃ និងបញ្ជាក់អំពីស្ថានភាពអនុវត្តភារកិច្ច និងដំណោះស្រាយសម្រាប់ការអភិវឌ្ឍតំបន់ណាមបូខាងកើត (រូបថត៖ VGP/Nhat Bac)

នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានអះអាងថា តំបន់ណាមបូខាងកើតគឺជាតំបន់ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ។ តាមនោះ លោកនាយករដ្ឋមន្រី្ត បានស្នើដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពនានាក្នុងតំបន់ យកចិត្តទុកដាក់ពិភាក្សា វាយតម្លៃលទ្ធផល និងកំណត់ការងារឱ្យបានច្បាស់លាស់។   ជាពិសេស ស្នើចេញដំណោះស្រាយដើម្បីបំពេញភារកិច្ចបង្កើនកំណើន GDP ពីរខ្ទង់ យ៉ាងហោចណាស់ ៨% ក្នុងឆ្នាំខាងមុខ។

នាយករដ្ឋមន្ត្រីបានក្រើនរំលឹកឲ្យគណៈប្រតិភូពិភាក្សា និងស្នើដំណោះស្រាយចំពោះបញ្ហាជាក់លាក់ដូចជា៖ ការកសាងកំពង់ផែដឹកជញ្ជូនអន្តរជាតិ Can Gio, មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញ; ការកសាងប្រព័ន្ធអេកូឡូស៊ីធ្វើអាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Long Thanh;  ផ្លូវល្បឿនលឿនទីក្រុងហូជីមិញ-  Moc Bai តភ្ជាប់ទៅព្រំដែនកម្ពុជា; អាកាស យានដ្ឋាន Con Dao; គម្រោងបង្ការទឹកជំនន់នៅទីក្រុងហូជីមិញ... ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sembcorp គ្រុប និងធនាគារ UOB នៃប្រទេសសិង្ហបុរី

នាព្រឹកថ្ងៃទី២ ខែធ្នូនេះ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋសិង្ហបុរី ប្រធានរដ្ឋ សភា លោក Tran Thanh Man អញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Sembcorp គ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃ VSIP គ្រុប លោក Lee Ark Boon និងលោក Wee Ee Cheong អនុប្រធាននិងជានាយកប្រតិបត្តិនៃធនាគារ United Overseas Bank (UOB)។

Top