• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២១ នៅតាមតំបន់ជាច្រើនទូទាំងប្រទេស

ទិដ្ឋភាពទូទៅនៃពិធីបើក “យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២១" (រូបថត៖ VGP/Nguyen Hoang)

នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅឃុំ Ea Uy ស្រុក Krong Pak  សម្ព័ន្ធយុវជនខេត្ត Dak Lak បានរៀបចំពិធីបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២១ ដោយមានសកម្មភាពជាច្រើនដើម្បីសហគមន៍។

ពិធីបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅរបស់ខេត្ត Dak Lak ឆ្នាំ ២០២១ ត្រូវបានរៀបចំឡើង ដោយមានសកម្មភាពជាច្រើន ដូចជា៖ ចាប់ផ្តើមសាងសង់ផ្ទះសប្បុរសធម៌មួយខ្នងនិងទីលានបាល់ទះមួយ កន្លែង សាងសង់ ១ គីឡូ ម៉ែត្រនៃគម្រោង បំភ្លឺផ្លូវស្រុកស្រែ; ផ្តល់អំណោយចំនួន ៣០ កញ្ចប់ ដល់គ្រួ សារគោលនយោបាយដែលមានស្ថានភាពលំបាកនិង ផ្សព្វផ្សាយការបង្ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ចែកចាយម៉ាស់ដល់ប្រជាជននៅតាមដងផ្លូវនៃឃុំ Ea Uy។

នៅព្រឹកថ្ងៃទី ១១ ខែមិថុនានេះ នៅតាមបណ្តាសម្ព័ន្ធយុវជនស្រុកនានានេះក្នុងខេត្ត Dak Lak បានបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តនៅរដូវក្តៅឆ្នាំ ២០២១។ លោក Y Le Pas Tor លេខាធិការរងនៃសម្ព័ន្ធយុវជនខេត្ត Dak Lak បានឲ្យដឹងថា៖ “ឆ្នាំនេះ យុទ្ធនាការនឹងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងជាងយុទ្ធនាការរដូវក្តៅ រៀងរាល់ឆ្នាំ។  ជាពិសេស ខិតខំប្រឹងប្រែងធ្វើតាមប្រធានបទឆ្នាំ ២០២១ គឺជាឆ្នាំដែលយុវជនចាប់ផ្តើមអាជីវកម្ម ហើយគណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជនខេត្ត តាម រយៈយុទ្ធនាការរដូវក្តៅនេះ ផ្តោតលើការគាំទ្រប្រភពធនធាន ការតភ្ជាប់ដើម្បីជួយសមាជិកយុវជនជំនះរាល់ការលំបាកអំឡុងពេលឆ្លងរាលដាលជំងឺកូវីដ ១៩នេះ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

នៅប៉ុន្មានថ្ងៃនេះ គ្រប់ទិសទីតាមដងផ្លូវ មហាវិថីនៃទីក្រុងឌៀនបៀនភូ (Dien Bien Phu) ដូចផ្លូវ វ៉ ង្វៀនយ៉ាប (Vo Nguyen Giap) ផ្លូវ៧ខែឧសភា ផ្លូវ ត្រឹនកាន (Tran Can) ទ្រឿងជិញ (Truong Chinh) ផ្លូវ ផាម វ៉ាន់ដុង (Pham Van Dong) និងនៅតាមរម្មណីយដ្ឋានល្បីឈ្មោះ ទីណាក៏ត្រចះត្រចង់ដោយផ្កា បដា ផ្លាកឃោសនា អំណរព្រឹត្តិការណ៍៧០ឆ្នាំ ថ្ងៃជ័យជំនះឌៀនបៀនភូ (Dien Bien Phu) “ល្បីល្បាញគ្រប់ទ្វីបទាំង៥ រញ្ជួយសកលលោក”។

Top