នៅក្នុងពិធីនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញប្រគល់អំណោយជូនសមាគមវិចិត្រករថតរូបវៀតណាម និងជ័យលាភីក្នុងការប្រឡង សំដៅលើកទឹកចិត្តដល់អ្នកនិពន្ធវៀតណាមបន្តខិតខំប្រឹងប្រែង និងដណ្តើមឲ្យបានពាន់រង្វាន់ខ្ពស់ៗជាច្រើនលើឆាកអន្តរជាតិ រួមចំណែកនាំវិស័យថតរូបរបស់វៀតណាមធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ឡើងកម្ពស់ថ្មី។
ដោយមានប្រធានបទចំនួន ៤ គឺ៖ សេរីភាពសម្រាប់រូបថតពណ៌ សេរីភាពសម្រាប់រូបថតសខ្មៅ ទេសចរណ៍ និងរូបភាពនោះ VN-21 បានទាក់ទាញការចូលរួមរបស់ អ្នកថតរូបចំនួន ១ ២៦០ នាក់ ជាមួយស្នាដៃជិត ១៦ ៥០០។ក្នុងចំណោមពាន់រង្វាន់គ្រប់ប្រភេទទាំង ៩៦ របស់ VN-21នោះ សញ្ញាបៃតង FIAP - ពានរង្វាន់សម្រាប់អ្នកនិពន្ធដែលមានស្នាដៃល្អបំផុតនៅក្នុង VN-21 បានទៅលើអ្នកថតរូប Im Kai Leong (ម៉ាកាវ - ចិន) ជាមួយនឹងមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ចំនួន ១ គ្រឿងនិងស្នាដៃ Accept ចំនួន ១០។
ក្នុងពិធីប្រគល់រង្វាន់ សមាគមវិចិត្រករថតរូបវៀតណាមបានបំផុសការប្រឡងរូបថតសិល្បៈអន្តរជាតិលើកទី១២នៅវៀតណាម ឆ្នាំ២០២៣ (VN-23)ផងដែរ៕