ពិធីបុណ្យអក្សរផ្ចង់ឆ្នាំ មមី អដ្ឋស័ក ២០២៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ដោយបើកទ្វារបម្រើភ្ញៀវទេសចរណ៍ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ២២:០០។
ចំណុចលេចធ្លោនៃពិធីបុណ្យអក្សរផ្ចង់និទាឃរដូវគឺសកម្មភាពសុំអក្សរផ្ចង់នៅដើមឆ្នាំ នៅតាមស្តង់អក្សរផ្ចង់ចំនួន ៣៥ របស់គ្រូសរសេរអក្សរផ្ចង់ដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់។ នេះគឺជាសកម្មភាពដែលត្រូវបានប្រជាជននិងភ្ញៀវទេសចរជាច្រើនទន្ទឹងរង់ចាំក្នុងឱកាសបុណ្យតេតមកដល់ម្តងៗ ដែលរួមចំណែកលើកតម្កើងប្រពៃណីសង្វាតរៀនសូត្រ និងទំនៀមទម្លាប់វប្បធម៌នៃការសុំអក្សរផ្ចង់នៅដើមឆ្នាំរបស់ប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ ពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ នឹងរៀបចំសកម្មភាពដ៏សម្បូរបែបជាច្រើន ដូចជា៖ កម្មវិធីអប់រំបេតិកភណ្ឌ បរិយាកាសវប្បធម៌អំណាន ការតាំងពិព័រណ៍ និងការឧទ្ទេសនាមផលិតផលសិប្បកម្មប្រពៃណី ល្បែងប្រជាប្រិយ អុកប្រពៃណី របាំលោតម៉ុងសាយ និងកម្មវិធីសម្តែងសិល្បៈប្រជាប្រិយវិសេសវិសាលដូចជា Quan Ho, Ca Tru និងច្រៀង Cheo ជាដើម៕







