• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិធីបុណ្យទន្លេទីក្រុងហូជីមិញ លើកទី២

ពិធីបុណ្យទន្លេលើកទី២ទីក្រុងហូជីមិញ បានបើកជាផ្លូវការកាលពីយប់ថ្ងៃទី៣១ ឧសភា នៅតំបន់កំពង់ផែ Nha Rong - Khanh Hoi (ខ័ណ្ឌទី ៤)។

ការ​សម្តែង​ឆត្រយោង​ក្នុង​ពិធីបុណ្យ​ទន្លេ​ក្រុងហូជីមិញ ឆ្នាំ ២០២៣។ រូបថត៖ កាសែតរូបភាពវៀតណាម

អញ្ជើញថ្លែងមតិនៅទីនេះ លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា ពិធីបុណ្យនេះមានគោលបំណងលើកតម្កើងភាពស្រស់ស្អាត និងតម្លៃនៃទន្លេបេតិកភណ្ឌ ផ្សព្វផ្សាយមោទនភាព និងសេចក្តីស្រឡាញ់ចំពោះទីក្រុង ព្រមទាំងឆ្ពោះទៅកសាងពិធីបុណ្យនេះឱ្យក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយដែលមានសញ្ញាសម្គាល់ដោយឡែក។ កម្មវិធីនេះ គឺជាឱកាសសម្រាប់ប្រជាជនទីក្រុងចងចាំ និងដឹងគុណដល់បុព្វការីជន តាំងពីគ្រាកាប់គាស់ឆ្កាដី ស្ថាបនា និងតស៊ូសម្រាប់ខឿនឯករាជ្យ សេរីភាព ឯកភាពរបស់ប្រជាជាជាតិ និងការតាំងចិត្តដើម្បីសេចក្តីសុខរបស់ប្រជាជន។

ចំណុចលេចធ្លោនៃកម្មវិធីបើកពិធីបុណ្យនេះ គឺការបាញ់កាំជ្រួចផ្កា និងការសម្តែងសិល្បៈរបាំសហសម័យ គួបផ្សំនឹងការសម្តែងលើឆាកបណ្តែតទឹកទ្រង់ទ្រាយធំនៅទន្លេ Sai Gon ដោយមានការចូលរួមពីតារាចម្រៀង សិល្បករ តារាសម្តែងជាង ១០០០ នាក់។

ពិធីបុណ្យទន្លេទីក្រុងហូជីមិញលើកទី២ ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៩ ខែមិថុនា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top