• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកដំណើរការប្រព័ន្ធច្នៃប្រឌិតថ្មីវៀតណាម - អាល្លឺម៉ង់

នាថ្ងៃទី ១៤ ខែកញ្ញា ព្រឹត្តិការណ៍បើកដំណើរការប្រព័ន្ធច្នៃប្រឌិតថ្មីវៀតណាម - អាល្លឺម៉ង់ (VGI –Vietnam Germany Innovation Network) បានប្រព្រឹត្តទៅនៅឯសាកលវិទ្យាល័យ Humboldt នៃទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

ទិដ្ឋភាពនៃពិធីបើកអោយដំណើរការ ប្រព័ន្ធច្នៃប្រឌិតថ្មីវៀតណាម - អាល្លឺម៉ង់

ចូលរួមក្នុងព្រឹត្តិការណ៍នេះ មានតំណាងស្ថានទូតវៀតណាមប្រចាំនៅអាឡឺម៉ង់ តំណាងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម មជ្ឈមណ្ឌល CIM និង GIZ របស់អាល្លឺម៉ង់ នៃសាកលវិទ្យាល័យ Humboldt រួមទាំងតំណាងសម្ព័ន្ធក្រុមហ៊ុនអន្តរជាតិរបស់អាល្លឺម៉ង់និងវៀតណាម។

នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់លោក Nguyen Minh Vu បានអោយដឹងថា រដ្ឋាភិបាល​វៀត​ណាមបានកំណត់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មី ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់សមត្ថភាពប្រកួតប្រជែងនិងធ្វើសមាហរណកម្មអន្តរជាតិនៃសហគ្រាស ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយឆាប់រហ័សនិងចីរភាព។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានឃើញការចូលរួមរបស់អ្នកវិទ្យាសាស្ត្រអ្នកជំនាញខាងបច្ចេកវិទ្យាសហគ្រិនជាង ១០០​​ នាក់ ដែលតំណាងឱ្យជំនាន់ដែលមានទេពកោសល្យនិងបញ្ញាវន្តជាជនវៀតណាមដែលកំពុងសិក្សានិងធ្វើការនៅប្រទេសអាល្លឺម៉ង់ រួមជាមួយនឹងវត្តមានរបស់តំណាងមកពីសម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនធំៗ របស់អាល្លឺម៉ង់និងវៀតណាម ក្នុងពិធីបើកអោយដំណើរការ ប្រព័ន្ធ VGI  នាពេលនេះ។ ឯកអគ្គរដ្ឋទូត លោក Nguyen Minh Vu  បានសន្យាថា ស្ថានទូតនឹងគាំទ្រជានិច្ចនូវគំនិតផ្តួចផ្តើមនៃការបង្កើតប្រព័ន្ធច្នៃប្រឌិតថ្មីវៀតណាម - អាល្លឺម៉ង់ ដោយក្តីសង្ឃឹមថា វេទិកានេះនឹងទាក់ទាញក៏ដូចជាផ្សាភ្ជាប់បញ្ញាវន្ត អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញបច្ចេកវិទ្យាវៀតណាមនៅអាល្លឺម៉ង់ រួមដៃគ្នា រួមចំណែកចែករំលែកចំណេះបញ្ញារបស់ខ្លួន ចំពោះការរីកចម្រើនរបស់វៀតណាមនិងអាល្លឺម៉ង់ តាមរយៈការច្នៃប្រឌិតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top