• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២១

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh អញ្ជើញថ្លែងក្នុងពិធី
 

នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅទីក្រុងហាណូយ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ រៀបចំពិធីបើកឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២១ និងកំពូលវគ្គធានាសណ្តាប់ធ្នាប់ សុវត្ថិ ភាពចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំឆ្លូវ ត្រីស័ក និងពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២១។ អញ្ជើញថ្លែងក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានស្នើឲ្យគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ ក្រសួងស្ថាប័ននានា និងគណៈកម្មាធិការគ្រប់លំដាប់ថ្នាក់ បញ្ជាណែនាំនិងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការសម្រាប់ឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២១។ លោក Truong Hoa Binh អញ្ជើញមានប្រសាសន៍ថា៖ “យើងទាំងអស់គ្នាត្រូវប្តេជ្ញាថា មិនអនុញ្ញាតឱ្យមធ្យោបាយដឹកជញ្ជូន អ្នកបើកបរ បុគ្គលិកបម្រើ និងអ្នកដំណើរដែលមិនគោរពតាមបទប្បញ្ញត្តិបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ធ្វើចរាចរណ៍ឡើយ។ ទន្ទឹមជាមួយគ្នានោះ ត្រូវមានផែនការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនៅពេលមានករណីឆ្លង កូវីដ១៩ នៅតាមផ្លូវធ្វើដំណើរនិងនៅលើយានយន្តសាធារណៈ។ លើសពីនេះទៅទៀត  ត្រូវភ្ជាប់ការទទួលខុសត្រូវរបស់ប្រធានទីភ្នាក់ងារឬអង្គភាពនានា ប្រសិនបើទុកឲ្យមានការឆ្លងកូវីដ ១៩ លើមធ្យោបាយដឹកជញ្ជូនឬក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន”៕

តាម VOV - វិទ្យុសំឡេងវៀតណាម

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top