• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទ​បញ្ចប់ការប្រណាំងកង់ឆ្ពោះ​ទៅ Dien Bien Phu ឆ្នាំ ២០២៤​

នារសៀលថ្ងៃទី ៥ ខែឧសភា នៅទីក្រុង Dien Bien Phu (ខេត្ត Dien Bien) ការប្រណាំងកង់ "ឆ្ពោះទៅ Dien Bien Phu - ២០២៤ ពានរង្វាន់កាសែតកងទ័ពប្រជាជន" បានបិទបញ្ចប់ដោយជ័យជំនះចុងក្រោយបានទៅលើកីឡាករ Pham Le Xuan Loc អាយុ ១៩ឆ្នាំ មកពីក្រុមប្រណាំងកង់នៃយោធភូមិភាគទី៧។
កីឡាករ Nguyen Van Binh (ទីក្រុងហូជីមិញ) បានបញ្ចប់ដំបូងគេក្នុងកំណត់ផ្លូវប្រណាំងទី ៥។ រូបថត៖ Tuan Huy/qdnd.vn

ការប្រណាំងកង់ "ឆ្ពោះទៅ Dien Bien Phu - ២០២៤ ពានរង្វាន់កាសែតកងទ័ពប្រជាជន" ត្រូវបានរៀបចំឡើងដើម្បីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ជាប្រវត្តិសាស្ត្រ ( ៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។

ការប្រណាំង នេះមានប្រវែងសរុប ៥២៥ គីឡូម៉ែត្រពីរដ្ឋធានីហាណូយដល់ទីក្រុង Dien Bien Phu ដោយមានកំណត់ផ្លូវប្រណាំងចំនួន ៥ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែឧសភា។ យោងតាមនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន លោក Doan Xuan Bo ការប្រណាំងសម្រេចបានជោគជ័យនៅពេលដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជននៃបណ្តាខេត្តភាគពាយ័ព្យ ដែលការប្រណាំងបានឆ្លងកាត់ដោយបំផុសស្មារតីមោទនភាព និងជាការរំលឹកដល់ក្បួនកង់និងរទេះដែលបានចូលរួមក្នុងយុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្រកាលពី ៧០ ឆ្នាំមុន។ ការប្រណាំងនេះក៏ត្រូវបានឧបត្ថម្ភពីធុរកិច្ចជាច្រើន តាមនោះ រៃអង្គាសថវិកាជាង ១០ ពាន់លានដុង (៤០០.០០០ ដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់សកម្មភាពសង្គមនៅតំបន់ភាគពាយ័ព្យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top