• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តជំរុញយន្តការគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភារវាងវៀតណាម និងសហព័ន្ធរុស្ស៊ី

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនេះ ប្រធាន Duma ជាតិរុស្ស៊ីលោក Volodin នឹងចូលរួមសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា ដែលដឹកនាំដោយប្រធានរដ្ឋសភានៃប្រទេសទាំងពីរ។
ប្រធាន Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Victorovich Volodin

ទទួលការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នាថ្ងៃទី១៥ ខែតុលា ប្រធាន Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី លោក Vyacheslav Victorovich Volodin បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តិទៅក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥-១៦ តុលា ។

ឆ្លើយសំនួររបស់សារព័ត៌មាននាឱកាសនេះ អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Nguyen Manh Tien បានចាត់ទុកថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភា Duma ជាតិ រដ្ឋសភានៃសហព័ន្ធរុស្ស៊ី ជាពិសេសការពង្រឹងទំនុកចិត្តនយោបាយ និងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនិយាយរួម ព្រមទាំងបង្ហាញពីការគោរពរបស់ថ្នាក់ដឹកនាំសហព័ន្ធរុស្ស៊ីចំពោះវៀតណាម និងជាការគូសបញ្ជាក់យ៉ាងសំខាន់ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។

យោងតាមលោក Nguyen Manh Tien ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនេះ ប្រធាន Duma ជាតិរុស្ស៊ីលោក Volodin នឹងចូលរួមសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា ដែលដឹកនាំដោយប្រធានរដ្ឋសភានៃប្រទេសទាំងពីរ។  យន្តការគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា គឺជាគំរូខ្ពស់បំផុត និងជាគំរូដំបូងនៃកិច្ចសហប្រតិបត្តិការសភារវាងរដ្ឋសភាវៀតណាម និងស្ថាប័ននីតិប្បញ្ញត្តិបរទេស ដែលដឹកនាំដោយប្រធានរដ្ឋសភាវៀតណាម និងប្រធានសភា Duma ជាតិរុស្ស៊ី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top