• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ


 កិច្ចប្រជុំកំពូល COP 24 (រូបថត៖ Reuters) 

 ការដែល​ប្រទេសនិង​តំបន់ដែនដីប្រមាណ២០០កន្លែង កាលពីចុងសប្ដាហ៍ កន្ល​ងទៅ បានឯកភាព​គ្នាលើ​ដំណើរ​កា​រអនុវត្តកិច្ចព្រមព្រៀងទីក្រុង​ប៉ារីសឆ្នាំ ២០១៥នោះ ​គឺជាចំណុច​លេច​ធ្លោនៃ​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រជា​ជាតិ (អ.ស.ប)ស្ដីពីបម្រែបម្រួលអាកាសធាតុលើក​ទី២៤នៅប្រទេស​ប៉ូឡួញ (COP 24)។ នេះជាជ័​យជំ​នះនៃកិ​ច្ច​ចរចាពហុភាគី ជាការធ្វើសម្ប​ទានលើផល ​ប្រយោជន៍​ដោយ​ឡែក​ដើម្បី​បន្តអនុវត្តន៍​ភារកិច្ច​រួម​នោះគឺ​ ការទប់ទល់នឹងបម្រែ ​បម្រួលអាកាសធាតុលើទូទាំងពិ​ភពលោក​។ ទោះបី​ជាកំណាត់​ផ្លូវនា​ពេល​ខាង​មុខ​ នៅតែមានការលំបាកជាច្រើ​នក្ដី ប៉ុន្តែអាចនិយាយបាន​ថា ពិភពលោក​បានខិត មកជិ​ត​គ្នាជាង​មុន​ដើម្បី​រាំង​ស្កាត់ការ​ឡើងកំដៅភ​ពផែន​ដី។​

ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១៤ ខែធ្នូ កិច្ចប្រជុំកំពូលអ.ស.បស្ដីពីបម្រែបម្រួលអាកាសធាតុលើកទី២៤ គឺសំដៅ​បំបែក​ស្ថានភាពជាប់គាំងក្នុងការអនុវ​ត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ​ដោយសារនៅសល់តែ​២ឆ្នាំប៉ុណ្ណោះ ​គឺកិច្ចព្រមព្រៀងប៉ារីសនឹងចូល​ជាធ​រមាន ខណៈដែល​ពិភព​លោក​មិនទាន់​ឯកភាព​គ្នាលើ​ដំណើរ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀងនេះនៅឡើយ​។

លទ្ធផល​សំខាន់

អ.ស.ប​បាន​កំណត់ថា COP 24 ជាកិច្ចប្រជុំសំខាន់បំផុតស្ដីពីអាកាស​ធាតុ ក្រោយពីកិច្ចព្រមព្រៀងប៉ារី​សឆ្នាំ២០១៥​ត្រូវបានអនុម័តមក។ ហើយដំណើរ​ការ​អនុវត្តកិច្ច​ព្រមព្រៀង​ប៉ារីស​គឺជាគោល​ដៅមួយ​ក្នុង​ចំណោម​គោល​​ដៅ​សំខាន់​បំផុតដែល COP ចាំបាច់ត្រូវសម្រេចបាន។​ ការបង្កើតឡើង​គោលការ​ណ៍​ដ៏លម្អិត​និងច្បាស់​លាស់​នឹង​ជួយអោយយើងបានដឹងថា តើប្រទេសនានានឹ​ងអនុវត្តន៍កិច្ចព្រមព្រៀង​ប៉ា​រីសដែ​រឬទេ ហើយនឹង​អនុវត្តន៍​​បាន​កម្រិត​ណា?

​វាពិត​ជាមិនងាយ​ស្រួលទេដើម្បី​អោយភាគីនានាឈាន​ដល់ការមូលមតិគ្នាស្ដីពីក្របខ័​ណ្ឌមួយដែលមានលក្ខ​ណៈ​បច្ចេក​ទេសខ្ពស់ ដោយ​មានបទ​បញ្ញត្តិ​ដ៏លម្អិត​ស្ដីពីវិ​ធី​សាស្ត្រ​ដើម្បីអោយ​ប្រទេសនា​នាអាច​រាយការណ៍​អំពី​បរិមាណឧស្ម័នផ្ទះកញ្ចក់ប្រក​បដោយតម្លាភាព ​ក៏ដូចជាអំពី​ការកាត់​បន្ថយ​បរិមាណ​ឧស្ម័នផ្ទះ​កញ្ចក់នេះដែរ។ ពិត​ណាស់​ថា រយៈពេល២ស​ប្ដាហ៍នៃកិច្ចប្រជុំ COP ​24 គឺពោរពេញទៅដោយ​ជំនួបចរចា​និងការជជែកវែក​ញែក​គ្នាដ៏​តាន​តឹងរវាង​ប្រទេសជាសមាជិក​នានាពាក់​ព័ន្ធនឹ​ងខ្លឹ​មសារស្ដីពីដំណើរការអនុ​វត្តកិច្ចព្រមព្រៀងប៉ារីស ហើយ​​ធ្វើអោយគណៈ​ចាត់តាំង​ត្រូវអូស​បន្លាយ​របៀប​វារៈនៃ​កិច្ចប្រជុំនេះ​១ថ្ងៃបន្ថែម​ទៀត។​


​ហើយលទ្ធផលគឺរបៀបវារៈស្ដីពីការអនុវត្តកិច្ចព្រមព្រៀ​ងប៉ារីសឆ្នាំ២០១៥ ត្រូវបានប្រសូត្រឡើង ដោយមាន​បទបញ្ញត្តិដ៏ជាក់លាក់​ដែលចាប់បង្ខំអោយប្រទេសនានាលើពិភព​លោកត្រូវមានការ ទទួលខុសត្រូវដើម្បី​ទប់ស្កាត់ការ​ឡើងកំដៅភព​ផែនដី។ តាមរយៈលទ្ធផលនេះបញ្ជា​ក់ថា ចាប់តាំងពីឆ្នាំ២​០២០​តទៅ បណ្ដាប្រទេស​នឹងត្រូវ​រាយការណ៍ប្រកបដោយតម្លាភាពអំពីលទ្ធផ​លនៃកម្មវិធីកាត់បន្ថយបរិមាណឧស្ម័​នផ្ទះកញ្ចក់​ចំពោះអ.ស.បជា​រៀង​រាល់២ឆ្នាំម្ដង។ ម្យ៉ាងវិញ​ទៀត បណ្ដាប្រទេសអាច​កែតម្រូវ​ដល់​គោល​ដៅទប់ទល់​នឹងប​ម្រែបម្រួល​អាកាស​ធាតុ​ជារៀងរាល់៥ឆ្នាំម្ដងផងដែរ។ ចំពោះវិ​ស័យហិរញ្ញវត្ថុ ប្រទេសឧស្សាហូបនីយកម្មនានា បាន​យល់ព្រម​ផ្ដល់ថវិកាសម្រាប់​ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីអ​នុវត្តន៍ផែនការទប់ទ​ល់ បន្សាំទៅ​នឹង​បម្រែបម្រួល​អាកាស​ធាតុ​ហើយប្ដូរទៅប្រើប្រាស់ថាមពលស្អា​ត។​
 
នៅតែមានការសាកល្បង

​ទោះបីជាដំណើរការអនុវត្តកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥ដែលទទួលបាននៅ COP ២៤ លើកនេះគឺជាការ​បោះជំហាន​ដ៏សំខាន់មួយក្ដី​ ប៉ុន្តែក្រុមអ្នកជំនាញខាងបរិស្ថា​នចាត់ទុកថា កិច្ចប្រជុំនេះ​មិនទាន់​ឆ្លើយតប​ទៅនឹង​ការលើក​កំពស់​គោលដៅធំៗស្ដីពីការកាត់បន្ថយបរិ​មាណឧស្ម័នផ្ទះកញ្ចក់ សំ​ដៅទប់​ស្កាត់​ការឡើង​កំដៅភព​ផែន​ដី។ ប្រទេសក្រីក្រនានា ក៏មិនទាន់យល់ច្បា​ស់អំពីរបៀបប្រើប្រាស់កញ្ចប់ថវិ​កាចំនួន​១០០ពាន់លាន​ដុល្លាអាមេរិក​ក្នុងមួយឆ្នាំ​ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុដល់ឆ្នាំ២​០២០ នៅឡើយដែរ។

លើសពីនេះទៅទៀត កិច្ចប្រជុំនេះក៏បានសរអោយឃើញថា ពិភពលោក​នៅតែមាន​ការខ្វែង​គំនិតគ្នា​ជាច្រើន​នៅក្នុង​ទស្សនៈនិងរបៀបទាក់ទងទៅនឹងបញ្ហាទប់ទ​ល់នឹងបម្រែបម្រួលអាកាសធាតុ​ ហើយផលប្រយោជន៍​ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច​នៅតែបានយកចិត្តទុកដាក់ច្រើនជា​ងបើធៀបនឹងកិច្ចការពា​របរិស្ថាន​។ ប្រការនេះ​អាចរារាំង​កិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនាពេលអ​នាគត។
 
COP 24 បានបញ្ចប់ដោយទទួលបានលទ្ធផលយ៉ាងសំខាន់។ ទោះបីជានៅតែមានការខ្វែងគំនិតជាច្រើនក្ដី ប៉ុន្តែ​មិន​អាចបដិសេធបានឡើយថា ក្រោ​យពី COP 24 ពិភពលោកបានបោះជំហាន​ លោតផ្លោះមួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹងការឡើងកំដៅភ​ពផែនដី​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top