• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងវៀតណាមនិងកម្ពុជា

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានស្នើឲ្យរណសិរ្សនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា បំពេញឲ្យបានល្អ ជាងទៀត នូវការឃោសនា និងចលនាប្រជាជន ជានិច្ចកាលចងចាំអំពីដំណាក់កាល ដែលប្រទេសទាំងពីរបានជួយទំនុកបម្រុងគ្នាទៅវិញទៅមក ដើម្បីកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។
ទិដ្ឋភាពនៃជំនួប។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានទទួលជួបគណៈប្រតិភូជាន់ ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំដោយលោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។ នៅទីនេះ លោក ញ៉ែម វ៉ាលី បានសម្ដែងបំណងថា ទំនាក់ទំនងមិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា នឹងត្រូវបាន ប្រជាជននៃប្រទេសទាំងពីរថែរក្សានិងពង្រីកជានិច្ច។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានស្នើឲ្យរណសិរ្សនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា បំពេញឲ្យបានល្អ ជាងទៀត នូវការឃោសនា និងចលនាប្រជាជន ជានិច្ចកាលចងចាំអំពីដំណាក់កាល ដែលប្រទេសទាំងពីរបានជួយទំនុកបម្រុងគ្នាទៅវិញទៅមក ដើម្បីកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។ លោក Do Van Chien សង្ឃឹមថា ក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងស្ថាប័នមាន សមត្ថកិច្ចកម្ពុជា នឹងបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភ ហើយចាត់វិធានការដោះស្រាយ ការលំបាក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនដើមកំណើតវៀតណាម រស់នៅក្នុងប្រទេសកម្ពុជាដោយស្ថិរភាព; រួមចំណែកក្នុងការពង្រឹង និងពង្រីកថែមទៀត នូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរប្រសើរវាងវៀតណាមនិងកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ប្រទេសប្រេស៊ីលបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមសេដ្ឋកិច្ចទើបលេចចេញជួរមុខនៅលើពិភពលោក (BRICS) ជាផ្លូវការ។ នេះជាលើកទីបួនហើយដែលប្រេស៊ីលបានចូលកាន់តំណែងជាប្រធាន BRICS។

Top