• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាសកម្មភាពអបអរសាទរទិវាសាមគ្គីជាតិដ៏អស្ចារ្យនៅក្នុងទូទាំងប្រទេស

បណ្ដាសកម្មភាពអបអរសាទរទិវាសាមគ្គីជាតិដ៏អស្ចារ្យនៅក្នុងទូទាំងប្រទេស

ក្នុងឱកាសខួបលើកទី ៨៧ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ ១៩៣០-ថ្ងៃទី១៨​ខែ​វិច្ឆិកា​ឆ្នាំ២០១៧) នារសៀលថ្ងៃទី១២ ខែវិច្ឆិកាអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានចូលរួមមហោស្រពសាមគ្គីជាតិ នៅខ័ណ្ឌទី ៤ ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ក្នុងឱកាសនេះ អនុប្រធានរដ្ឋបានប្រគល់ជូនទឹកប្រាក់ចំនួន ៥០ លានដុងសំរាប់មូលនិធិជនក្រីក្រខ័ណ្ឌទី ៤ និងអាហារូបករណ៍ចំនួន ៣០​ទីកន្លែងសំរាប់សិស្សានុសិស្ស និងអំណោយចំនួន២០ចំណែកសំរាប់គ្រួសារក្រីក្រ។

ក៏ក្នុងថ្ងៃដដែល អនុប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម លោក Nguyen Huu Dung ក៏បានអញ្ជើញចូលរួមមហោស្រពមហាសាមគ្គីជាតិ នៅស្រុក Huong Hoa ខេត្ត Quang Tri (ភូមិភាគកណ្ដាល​វៀត​ណាម​)​ផង​ដែរ។  ថ្លែងមតិនៅទីនេះលោក Nguyen Huu Dung បានមានប្រសាសន៍ថា៖

“ តំបន់ត្រូវបន្តអនុវត្តវិធានការណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្តល្អចលនាប្រជាជនទាំងមូលកសាង ជីវភាពរស់នៅវប្បធម៌ថ្មី អនុវត្តចលនាកសាងជនបទថ្មីអរិយ្យធម៌។ បន្តអនុវត្តល្អការងារចងមេត្រីភាពជាមួយភូមិ Densavan (ប្រទេសឡាវ) រួមចំណែកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top