• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាខេត្តនៅភូមិភាគអាគ្នេយ៍ជំរុញតម្រូវការទេសចរណ៍ក្នុងស្រុក

សហគ្រាសធ្វើដំណើរចំនួន  ៩ នៅទីក្រុងហូជីមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍និងជំរុញសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ជាមួយអង្គភាពផ្តល់សេវាកម្មចំនួន ២០ នៅខេត្តភូមិភាគអាគ្នេយ៍។
 

រូបថត៖ កាសែតឧស្សហកម្ម និងពាណិជ្ជកម្ម


នាព្រឹកថ្ងៃទី ២៨ មិថុនា នៅខេត្ត Tay Ninh គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានសហការគ្នារៀបចំសិក្ខាសាលាស្តីពី “អភិ វឌ្ឍន៍ផលិតផលតភ្ជាប់គ្នា ដើម្បីជំរុញតម្រូវការទេសចរណ៍នៅតំបន់ភូមិភាគអាគ្នេយ៍”។
អញ្ជើញចូលរួមសិក្ខាសាលានេះមានវត្តមានថ្នាក់ដឹកនាំផ្នែកទេសចរណ៍ សហគ្រាសមកពីបណ្ដាខេត្តក្រុង ដូចជា៖ ទីក្រុងហូជីមិញ ខេត្ត Dong Nai  Binh Duong  Binh Phuoc  Tay Ninh  Ba Ria Vung Tau។

អង្គសិក្ខាសាលាបានប្រកាសផលិតផលទេសចរណ៍អន្តរតំបន់មួយចំនួនដូចជា៖ ផលិតផលទេសចរណ៍ ទីក្រុងហូជីមិញ - Tay Ninh – Binh Duong – Binh Phuoc  និងផលិតផលទេសចរណ៍ទីក្រុងហូជីមិញ -  Dong Nai – Ba Ria Vung Tau ។ ទន្ទឹមនឹងនេះ មានសហគ្រាសធ្វើដំណើរចំនួន  ៩ នៅទីក្រុងហូជីមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំរុញសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ជាមួយអង្គភាពផ្តល់សេវាកម្មចំនួន ២០ នៅខេត្តភូមិភាគអាគ្នេយ៍ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top