• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្ហាញសៀវភៅ “បញ្ហាមួយចំនួនខាងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងអំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម” របស់លោកអគ្គលេខាបក្ស Nguyen Phu Trong

នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានសហការជាមួយក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមនិងរោងបោះពុម្ភផ្សាយនយោបាយជាតិ “ការពិត” រៀបចំពិធីបង្ហាញសៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្រោមចំណងជើងថា “បញ្ហាមួយចំនួនខាងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងអំពីសង្គមនិយមនិងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម”។

 

បណ្ដាប្រតិភូអញ្ជើញចូលរួមពិធីបង្ហាញសៀវភៅ។ (រូបថត៖ VOV)

សៀវភៅរួមមានអត្ថបទសរសេរនិងសុន្ទរកថាចំនួន២៩របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចាប់តាំងពីត្រៀមកសាងឯកសារមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមរហូតមកដល់បច្ចុប្បន្ន។ អត្ថបទទាំងនេះបានធ្វើឲ្យ ស៊ីជម្រៅថែមទៀតនូវអត្តចរិត តម្លៃឫសគល់នៃសង្គមនិយមលើវិស័យនយោបាយ សេដ្ឋកិច្ច ការកសាងបក្សនិងប្រព័ន្ធនយោបាយ វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស ជាដើម។ អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម លោក Ta Ngoc Tan បានបញ្ជាក់ថា៖

សៀវភៅរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នឹងជាមូលដ្ឋានដ៏ថ្លៃថ្លា និងសំខាន់សម្រាប់បន្តបូកសរុបទ្រឹស្តីអំពីគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្ស; ជាឯកសារ ដ៏ថ្លៃថ្លាដើម្បីអប់រំសតិអារម្មណ៍នយោបាយ លើកកំពស់ការយល់ដឹងរបស់កម្មាភិបាល បក្ខជននិងប្រជាជនអំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយម បង្កើតឡើង ភាពឯកឆន្ទ ដើម្បីបំផុសនិងពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូល។ ផ្ដើមពីនោះ អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ ប្រជាជន សម្បូរធូធារ ប្រទេសជាតិខ្លាំង មាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អារិយ្យធម៌ដើម្បីដល់ពាក់កណ្ដាលសតវត្សទី២១ វៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់តាមមាគ៌ាសង្គមនិយម

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top