• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្ហាញមុខក្រុមការងារជួយគាំទ្រគម្រោងវិនិយោគខេត្ត Quang Ninh

ពិធីបង្ហាញមុខក្រុម Investor Care ខេត្ត Quang Ninh។ (រូបថត៖ baodautu.vn)
 

ខេត្ត Quang Ninh ទើបនឹងបានបង្ហាញមុខក្រុមការងារជួយគាំទ្រគម្រោង វិនិយោគ (Investor Care) ដែលជាដំណោះស្រាយមួយដើម្បីបន្តកែលម្អបរិយាកាសវិនិ យោគ អាជីវកម្ម និងកែទម្រង់រដ្ឋបាល ក្នុងគោលដៅរក្សាឲ្យបានរឹងមាំនូវទីតាំងនាំមុខ គេលើតារាងរៀបចំណាត់ថ្នាក់នានា។

ក្រុមការងារប្រតិបត្តិការក្រោមការដឹកនាំដោយផ្ទាល់របស់ប្រធានគណៈកម្មាធិ ការប្រជាជនខេត្ត ដោយមានមេក្រុមគឺអនុប្រធានគណៈកម្មាធិការប្រជាជន និង សមាជិកជាថ្នាក់ដឹកនាំស្ថាប័ន មន្ទីរប្រចាំមូលដ្ឋាន ដែលពាក់ព័ន្ធដោយផ្ទាល់ដល់ ការងារពន្លឿនវិនិយោគ។ នេះជាវិធានការ ធ្វើពិពិធកម្មប្រភពព័ត៌មាន ដើម្បីពិនិត្យ មើល ដោះស្រាយការលំបាកសម្រាប់គម្រោង ហើយផ្ដល់អាទិភាពដល់ការពន្លឿន វិនិយោគនៅហ្នឹងកន្លែងផងដែរ។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាម បានវាយតម្លៃថា៖ “ការបង្កើត Investor Care ក៏ដូចជាគ្រូពេទ្យរបស់គ្រួសារអញ្ចឹង ដែលអាចជួយ ទំនុកបម្រុងវិនិយោគិនក្នុងអំឡុងពេលប្រតិបត្តិគម្រោង សហការជាមួយពួកគេដើម្បី បំពេញបែបបទពាក់ព័ន្ធទាំងអស់ ដើម្បីការបំពេញបែបបទនេះ មិនត្រឹមតែជាការទទួល ខុសត្រូវរបស់សហគ្រាសនិងវិនិយោគិនប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវ របស់អាជ្ញាធរទៀតផង។ ខ្ញុំគិតថា នេះជាគំនិតផ្ដួចផ្ដើមដ៏លេចធ្លោមួយរបស់ខេត្ត Quang Ninh ដែលបន្តបញ្ជាក់ពីការកែទម្រង់នាពេលខាងមុខ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top