• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងសហគ្រាសលីទុយអានី

សហគ្រាសវៀតណាមនិងសហគ្រាសលីទុយអានីនៅតែមានសក្ដានុពលជាច្រើនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ នាពេលខាងមុខ។ នេះជាការបញ្ជាក់របស់គណៈប្រតិភូដែលចូលរួម “វេទិកាធុរកិច្ចវៀតណាម - លីទុយអានី” ដែលប្រព្រឹត្តទៅនាថ្ងៃទី ១២ មិថុនា នៅទីក្រុងហាណូយ។

ថ្លែងនៅក្នុងវេទិកានេះ ប្រធានាធិបតីនៃសាធារណរដ្ឋលីទុយអានី Gitanas Nausėda បាននិយាយថា បច្ចុប្បន្នលីទុយអានីមានប្រៀបខ្លាំងក្នុងវិស័យវិទ្យាសាស្ត្រជីវិត ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង កម្មវិធីបច្ចេកវិទ្យាខ្ពស់ ឡូហ្ស៊ីស្ទិកឆ្លាតវៃ និងជាប្រទេសឈានមុខគេមួយនៅសហភាពអឺរ៉ុបក្នុងសន្ទស្សន៍សុវត្ថិភាពអ៊ីនធឺណិតសកល។ លីទុយអានីបានត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ទាំងនេះជាមួយវៀតណាម។ យោងតាមលោកប្រធានាធិបតីនៃសាធារណរដ្ឋលីទុយអានី សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ គឺមានទំហំធំណាស់ លីទុយ អានីលើកទឹកចិត្តឱ្យអាជីវកម្មនៃប្រទេសទាំងពីរសិក្សាស្វែងយល់ និងវិនិយោគក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក។

អញ្ជើញចូលរួមវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Quoc Phuong បានសន្យាថា រដ្ឋាភិបាលវៀតណាមនឹងអមដំណើរធុរកិច្ចនិងអ្នកវិនិយោគលីទុយអានី ក្នុងដំណើរការស្វែងយល់សហប្រតិបត្តិការ និងអនុវត្តគម្រោងនៅវៀតណាម។

នៅក្នុងវេទិកានេះ ធុរកិច្ចនៃប្រទេសទាំងពីរបានផ្លាស់ប្តូរព័ត៌មាន ស្វែងរកឱកាសសហប្រតិបត្តិការ និងពង្រីកបណ្តាញតភ្ជាប់។ នៅវេទិកានេះ ប្រធា នាធិបតីនៃសាធារណរដ្ឋលីទុយអានី Gitanas Nausėda បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារ និងសហគ្រាសនៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុនតាកាអ៊ីឈី សាណាអេ។

Top