• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ និងវៀងច័ន្ទ

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅកម្ពុជានោះ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ លេខាគណកម្មាធិការបក្ស​ទី​ក្រុងហូជីមិញ លោក Nguyen Thien Nhan បានអញ្ជើញទៅជួបសម្ដែងការគួរសមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានារយករដ្ឋមន្ត្រីស្ដីទីកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច សម្ដេច សខេង និងប្រធានព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធាន CPP សម្ដេចសាយឈុំ។

បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ និង វៀងច័ន្ទ

នៅក្នុងជំនួបទាំងនេះ លោក Nguyen Thien Nhan បានឲ្យដឹងថានាពេលខាងមុខ ទីក្រុងហូជីមិញនិងរាជធានីភ្នំពេញនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងនោះផ្ដោតសំខាន់លើវិស័យចំនួន ៤ គឺ៖ អប់រំ ទេសចរណ៍ កសិកម្ម និងពង្រីកប្រសិទ្ធភាពនៃសំណង់សហប្រតិបត្តិការមន្ទីរពេត្យ Cho Ray-ភ្នំពេញ។

មុននោះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរបស់គណៈ​ប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ នាថ្ងៃទី ២៦ ខែមករានោះ លោក Nguyen Thien Nhan បានអញ្ជើញទៅទស្សនាក្រុមហ៊ុន Star Tlecom (Unitel) នៅទីក្រុងវៀងច័ន្ទ និងអញ្ជើញជាកស្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈសហប្រតិបត្តិការរវាងមហាវិទ្យាល័យជាតិទីក្រុងហូជីមិញនិងមហាវិទ្យាល័យជាតិឡាវផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វដ្តកំណើនសេដ្ឋកិច្ច​បន្ទាប់នៅអាស៊ីអាគ្នេយ៍ នឹងមិន​ពឹងផ្អែកលើខឿន​សេដ្ឋកិច្ចតែមួយ ឬវដ្តទំនិញតែមួយទៀតហើយ ប៉ុន្តែនឹងត្រូវបានបង្កើតឡើងដោយក្រុមប្រទេសចំនួន ៥​ នៅក្នុងតំបន់៖ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ នេះគឺជាការវាយតម្លៃរបស់លោក Shan Saeed ប្រធានសេដ្ឋវិទូសកលនៃក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យអន្តរជាតិ Juwai IQI។

Top