• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតសមាគមសហគ្រិនវៀតណាម-កាណាដា

បន្ទាប់ពីរយៈពេលជាង ១ ឆ្នាំនៃការពិភាក្សា និងការរៀបចំយ៉ាងល្អិតល្អន់ ក្រោមការដឹកនាំ និងរួមដំណើររបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vancouver ប្រទេសកាណាដា សមាគមសហគ្រិនវៀតណាម-កាណាដា (VCB Association) បានរៀបចំមហាសន្និបាតបង្កើតសមាគមនៅថ្ងៃទី ១ ខែតុលា។
  អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vancouver លោក Nguyen Quang Trung បានប្រគល់វិញ្ញាបនបត្រដល់សមាជិកឆ្នើម។ (រូបថត៖ Viet Tuan/កាណាដា)  
  អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Nguyen Trong Thua ជូនកម្រងផ្កាអបអរសាទរមហាសន្និបាត។ (រូបថត៖ Viet Tuan/កាណាដា)  

ថ្លែងមតិនៅមហាសន្និបាត អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Nguyen Trong Thua បានសំដែងជំនឿជាក់ថា សមាគម VCB នឹងរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកាណាដា។ ក្រសួងមហាផ្ទៃនឹងពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា ដើម្បីឲ្យសមាគម VCB អាចពង្រីកបណ្តាញសមាជិកភាពនៅវៀតណាម និងមានសកម្មភាពជាក់ស្តែងឲ្យបានច្រើនថែមទៀត។

លោក Dan On ប្រធានក្រុមហ៊ុន Dan D Pak និងជាប្រធានទីមួយនៃសមាគម សហគ្រិនVCB បានចែករំលែកពីរឿងរ៉ាវនៃការវិនិយោគដ៏ជោគជ័យរបស់លោកនៅស្រុកកំណើត-វៀតណាម ក្នុងសម័យកាលផ្លាស់ប្តូរថ្មី និងបានអំពាវនាវឱ្យសមាជិកទាំងអស់រួមគ្នាវិនិយោគ ធ្វើអាជីវកម្ម រួមដៃគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top