• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ភ្ញៀវអន្តរជាតិចូលមកវៀតណាម

អ្នកនាំពាក្យក្រសួងការបរទេសបានអះអាងជាថ្មីម្តងទៀតថា រដ្ឋាភិបាលវៀតណាមមានគោលនយោបាយបើកសកម្មភាពទេសចរណ៍ឡើងវិញក្រោមលក្ខខណ្ឌធម្មតាថ្មី។
  អ្នកដំណើរបំពេញបែបបទឆ្លងដែននៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ TTXVN)  

នារសៀលថ្ងៃទី ១៧ មិនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសដែលរៀបចំឡើងក្នុងទម្រង់អនឡាញ អញ្ជើញផ្តល់ព័ត៌មានបន្ថែមអំពីផែនការរបស់ វៀតណាមក្នុងការបើកទ្វារស្វាគមន៍ភ្ញៀវអន្តរជាតិរួមទាំងបទប្បញ្ញត្តិស្តីពីមុខសញ្ញាឆ្លងដែនក៏ដូចជាវិធីត្រួតពិនិត្យ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាននិយាយថា ដោយផ្អែកលើស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេស វៀតណាមក៏ដូចជាក្នុងពិភពលោក នាថ្ងៃទី ១៥ ខែមីនា ក្រសួងសុខាភិបាលបានចេញឯកសារស្តីពី ការបង្ការនិងត្រួតពិនិត្យជំងឺកូវីដ-១៩ សម្រាប់ជនឆ្លងដែន។

អ្នកនាំពាក្យក្រសួងការបរទេសបានអះអាងជាថ្មីម្តងទៀតថា រដ្ឋាភិបាលវៀតណាមមានគោលការណ៍បើកសកម្មភាពទេសចរណ៍ឡើងវិញក្រោមលក្ខខណ្ឌធម្មតាថ្មី។

អនុវត្តន៍គោលនយោបាយនេះ ក្នុងរយៈពេលកន្លងមក ក្រសួង ស្ថាប័ននានាតាមមុខងារនិងភារកិច្ចរបស់ខ្លួនបានសហការយ៉ាងសកម្ម ធ្វើការស្រាវជ្រាវនិងបង្កើតគោលការណ៍ណែនាំសម្រាប់ដំណើរការឆ្លងដែននិងស្វាគមន៍ភ្ញៀវអន្តរជាតិ ចូលមក វៀតណាម។

យោងតាមអ្នកនាំពាក្យលោកស្រី Le Thi Thu Hang ជនបរទេសដែលចូលមកប្រទេស វៀតណាមក្នុងគោល បំណងទេសចរណ៍ អាចទាក់ទងភ្នាក់ងារទេសចរណ៍អន្តរជាតិនៅប្រទេសវៀតណាម ដើម្បីឲ្យភ្នាក់ងារនេះ ជួយបំពេញបែបបទជាមួយនាយកដ្ឋានអន្តោប្រវេសន៍ ហើយបន្ទាប់មកអាចទទួលបានទិដ្ឋាការនៅស្ថាប័នតំណាងវៀតណាមនៅឯបរទេស ឬស្ថាប័នមានសិទ្ធិចេញទិដ្ឋាការ ដូចជាការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌ វៀតណាមនៅតៃប៉ិ ផងដែរ។

ក្រសួងការបរទេសបានបញ្ជាណែនាំឲ្យស្ថាប័នតំណាងនៅក្រៅប្រទេសរបស់វៀតណាម និងទីភ្នាក់ងារចេញទិដ្ឋាការដើម្បីសម្របសម្រួលជាមួយទីភ្នាក់ងារនិងអង្គការពាក់ព័ន្ធក្នុងប្រទេស ដើម្បីដោះស្រាយតម្រូវការទិដ្ឋាការរបស់ភ្ញៀវទេសចរមកកាន់ប្រទេសវៀតណាម ក៏ដូចជាស្វែងយល់អំពីទីផ្សារអាជីវកម្មនិងការវិនិយោគផងដែរ។

អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានបន្ថែមថា វៀតណាមបន្តការលើកលែងទិដ្ឋាការសម្រាប់ជនបរទេសក្រោមសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក ឬលើកលែងទិដ្ឋាការតាមមូលដ្ឋានទៅវិញទៅមក ដែលក្នុងនោះរួមមានប្រទេសសិង្ហបុរី ថៃ និងប្រទេសអាស៊ីអាគ្នេយ៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top