• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតមូលនិធិមនុស្សធម៌ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនដើមកំណើតវៀតណាមនៅតំបន់បឹងទន្លេសាប

គិតត្រឹមពេលនេះ បណ្ដាសហគ្រាស សប្បុរសជនវៀតណាមនិងកម្ពុជាបានជួយឧបត្ថម្ភជាសាច់ប្រាក់ចំនួន២៧.០៥០ដុល្លាអាមេរិកនិងអង្ករចំនួន២តោន។
 

យោងតាមសេចក្ដីជូនដំណឹងពីអាជ្ញាធរខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ប្រជាជនដើមកំណើតវៀតណាមប្រមាណ ៥០០គ្រួសារជាមួយនឹងមនុស្សចំនួន១៤៧១នាក់ដែលកំពុងរស់នៅក្នុងផ្ទះបណ្ដែតឬទូកលើផ្ទៃបឹងទន្លេសាប (ទីក្រុងកំពង់ឆ្នាំង) នឹងត្រូវផ្លាស់ទីលំនៅឡើងដីគោកក្នុងខែតុលានេះតែម្ដង។ (រូបថត៖ TTXVN)


ដោយស្មារតីដើម្បីសហគមន៍ “ស្លឹកមិនរហែកជួយស្លឹករហែក” នាថ្ងៃទី១៧ តុលា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានិងក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា (VBCC) បានបង្កើតមូលនិធិមនុស្សធម៌ក្នុងគោលបំណងរៃអង្គាសទឹកប្រាក់ជួយដល់ប្រជាជនដើមកំណើត វៀតណាម នៅតំបន់បឹងទន្លេសាប ដែលត្រូវផ្លាស់ទីលំនៅឡើងដីគោក។ គិតត្រឹមពេលនេះ បណ្ដាសហគ្រាស សប្បុរសជនវៀតណាមនិងកម្ពុជាបានជួយឧបត្ថម្ភជាសាច់ប្រាក់ចំនួន២៧.០៥០ដុល្លាអាមេរិកនិងអង្ករចំនួន២តោន។

យោងតាមសេចក្ដីជូនដំណឹងពីអាជ្ញាធរខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ប្រជាជនដើមកំណើតវៀតណាមប្រមាណ ៥០០គ្រួសារជាមួយនឹងមនុស្សចំនួន១៤៧១នាក់ដែលកំពុងរស់នៅក្នុងផ្ទះបណ្ដែតឬទូកលើផ្ទៃបឹងទន្លេសាប (ទីក្រុងកំពង់ឆ្នាំង) នឹងត្រូវផ្លាស់ទីលំនៅឡើងដីគោកក្នុងខែតុលានេះតែម្ដង។ ហើយមនុស្សដែលត្រូវផ្លាស់ទីលំនៅនឹងត្រូវតែជួលដីលំនៅដ្ឋាន ដឹកឥវ៉ាន់និងសាងសង់ផ្ទះឡើងវិញដោយខ្លួនឯង។

ស្ថានទូតវៀតណាមនិងសមាគមន៍ខ្មែរ-វៀតណាមប្រចាំនៅកម្ពុជាបានអំពាវនាវឲ្យប្រមូលប្រភពធនធានពីសហគមន៍នៅកម្ពុជា ដើម្បី ជួយដល់ប្រជាជនជំនះពុះពារលើការលំបាក ធ្វើឲ្យជីវភាពរស់នៅមានស្ថិរភាព ជាពិសេសគឺក្នុងបរិបទដែលកម្ពុជាមានភ្ញៀងនិងទឹកជំនន់អស់រយៈពេល២សប្ដាហ៍មក។ ដំបូងបង្អស់ ការងារជួយឧបត្ថម្ភប្រជាជននឹងផ្ដល់អាទិភាពដល់ការជួលរថយន្តដឹកឥវ៉ាន់ សម្ភារៈសាងសង់ផ្ទះទៅកាន់តំបន់តាំងទីលំនៅថ្មី ធានាស្បៀងអាហារ កែលម្អបរិយាកាសរស់នៅនៃតំបន់តាំងទីលំនៅថ្មី ជាពិសេសគឺទឹកស្អាត បង្គន់ ហើយផ្លាស់ប្ដូរអាជីពជាបណ្ដើរៗសម្រាប់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top