• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតបរិយាកាសនិងលក្ខខណ្ឌដើម្បីពង្រីកជាអតិបរមានូវសមត្ថភាពនិងភាពច្នៃប្រឌិតរបស់មជ្ឈដ្ឋានវ័យក្មេង

“តួនាទីរបស់មជ្ឈដ្ឋានវ័យក្មេងក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍” គឺជាប្រធានបទនៃសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ ដែលបានបើកនាថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងហាណូយ។ នេះជាខ្លឹមសារស្របតាមនិន្នាការដែលជៀសមិនរួចបច្ចុប្បន្ន ហើយត្រូវបានគេចាត់ទុកជាអាទិភាពរបស់ប្រទេសជាច្រើន។ ទន្ទឹមនឹងនោះ ក៏ជាវិស័យមួយដែលមជ្ឈដ្ឋានវ័យក្មេងនិយាយរួម និងសមាជិកសភាវ័យក្មេងនិយាយដោយឡែក អាចពង្រីកឧត្តមភាពរបស់ខ្លួនក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃបណ្ដាប្រទេស។
លោក Dinh Cong Sy អនុប្រធានអចិន្ត្រៃយ៍នៃក្រុមសមាជិករដ្ឋសភាវ័យក្មេងនីតិកាលទី១៥ និងជាអនុប្រធានគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភា។ (រូបថត៖ quochoi.vn)

បង្កើតបរិយាកាសនិងលក្ខខណ្ឌដើម្បីពង្រីកជាអតិបរមានូវសមត្ថភាពនិងភាពច្នៃប្រឌិតរបស់មជ្ឈដ្ឋានវ័យក្មេង

សមាជិកនៃសហភាពអន្តរសភា (IPU) ក៏ដូចជារដ្ឋាភិបាលនៃប្រទេសនានាសុទ្ធតែយល់ច្បាប់ហើយបញ្ជាក់ថា៖ ការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍គឺជានិន្នាការជៀសមិនរួចដែលជួយជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឲ្យកាន់តែលឿននិងសមធម៌សម្រាប់ប្រទេសនីមួយៗ ក៏ដូចជាពលរដ្ឋសកល ដើម្បីកុំឱ្យនរណាម្នាក់ត្រូវបំភ្លេចចោលនៅពីក្រោយនោះទេ។ ក្នុងបរិបទដែលវឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាបច្ចុប្បន្ននៅតែយឺតយ៉ាវនោះ សន្និសីទសមាជិកសភា​វ័យក្មេងសកលលើកទី៩ គឺជាដំណោះស្រាយមួយដើម្បីឲ្យសភានៃប្រទេសនានានិងអង្គការសហប្រជាជាតិ ទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានវានុវត្តន៍ ពន្លឿនការស្វែងរកដំណោះស្រាយដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សម្រាប់ប្រទេសវៀតណាមវិញ សន្និសីទបានអះអាងនូវការសន្យាក្នុងការចូលរួមយ៉ាងសកម្ម និងម្ចាស់ការក្នុងសកម្មភាពការទូតសភា ក៏ដូចជាផ្សព្វផ្សាយអំពីសមិទ្ធិផលរបស់វៀតណាមក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីអស់រយៈពេលជាង ៣០ ឆ្នាំកន្លងមក។

លោក Dinh Cong Sy អនុប្រធានអចិន្ត្រៃយ៍នៃក្រុមសមាជិករដ្ឋសភាវ័យក្មេងនីតិកាលទី១៥ និងជាអនុប្រធានគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភាបានចាត់ទុកថា៖ ការផ្លាស់ប្ដូរឌីជីថល កំពុងជានិន្នាការសកល និងជាបញ្ហាកង្វល់សម្រាប់ប្រទេសទាំងអស់។ ប្រទេសណាដែលចេះទាញយកអត្ថប្រយោជន៍ពីសមិទ្ធិផលនៃការផ្លាស់ប្តូរឌីជីថលក្នុងវិស័យផ្សេងៗ នឹងសម្រេចថា តើប្រទេសនោះមានល្បឿនអភិវឌ្ឍន៍លឿនឬយឺត។ សមាជិកសភាវ័យក្មេង ក្នុងនាមជាអ្នកនយោបាយដែលជិតស្និទ្ធបំផុតជាមួយជំនាន់វ័យក្មេង ជាអ្នកដែលយល់អំពីវិទ្យាសាស្ត្របច្ចេកវិទ្យា ហើយក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត ចាំបាច់ត្រូវរួមដៃគ្នាក្នុងការជំរុញការផ្លាស់ប្តូរឌីជីថល ការអនុវត្តការផ្លាស់ប្តូរឌីជីថល ដើម្បីពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ដោយសង្កត់ធ្ងន់លើតួនាទីរបស់មជ្ឈដ្ឋានវ័យក្មេងក្នុងនិន្នាការផ្លាស់ប្ដូរឌីជីថលនិងនវានុវត្តន៍ក្នុងបរិបទបច្ចុប្បន្ន លោក Nguyen Anh Tuan ប្រធានក្រុមសមាជិករដ្ឋសភាវ័យក្មេងវៀតណាមបានលើកច្បាស់ថា៖

ជំនាន់វ័យក្មេងបច្ចុប្បន្នមានបេសកកម្មដ៏ធំធេង នោះគឺផ្លាស់ប្ដូរគំរូអភិវឌ្ឍមនុស្សជាតិតាមទិសដៅប្រកបដោយចីរភាពជាងមុន។ ពិតជាយកមនុស្សជាមជ្ឈភាពហើយមានមេត្រីភាពបរិស្ថានជាងមុន។ ដើម្បីធ្វើបានយ៉ាងដូច្នេះ ចាំបាច់ត្រូវជំរុញគំរូកំណើនបៃតង សេដ្ឋកិច្ចវិលជុំ ការប្រើប្រាស់សមហេតុផល រួមជាមួយនឹងកម្លាំងចលករពីការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ ហើយបង្កើតតម្លៃបន្ថែមពីអត្តសញ្ញាណវប្បធម៌នៃប្រទេសខ្លួន ប្រជាជាតិខ្លួន។ នោះក៏ជាប្រៀបខ្លាំងដែលមជ្ឈដ្ឋានវ័យក្មេងត្រូវពង្រីកជាអតិបរមា ដើម្បីរួមចំណែកផ្លាស់ប្តូរគំរូកំណើនផង ហើយស្ថាបនាជីវភាពកាន់តែរីកចម្រើនសម្រាប់មនុស្សជំនាន់ក្រោយៗផង

ពង្រីកសំឡេងរបស់សមាជិកសភាវ័យក្មេងវៀតណាម

បច្ចុប្បន្ននេះ វៀតណាមជាប្រទេសដែលមានប្រជាជនវ័យក្មេង។ ដោយមានការយកចិត្តទុកដាក់ជាពិសេសពីបក្សកុម្មុយនិស្តវៀតណាម និងរដ្ឋសភាវៀតណាម ក្នុងឆ្នាំ ២០១៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៣ បានបង្កើតក្រុមសមាជិកសភាវ័យក្មេងវៀតណាម រួមមានសមាជិកសភាដោយមានអាយុក្រោម ៤៥ ឆ្នាំ។ ក្នុងបរិបទដែលការផ្លាស់ប្តូរឌីជីថលជានិន្នាការសកល និងមានលក្ខណៈស្លាប់រស់សម្រាប់ប្រទេសនីមួយៗ ការចូលរួមរបស់សមាជិកសភាវ័យក្មេង អ្នកដែលម្ចាស់ការនិងសម្របខ្លួនបានយ៉ាងឆាប់រហ័សជាមួយនឹងការផ្លាស់ប្ដូរឌីជីថលនិងនវានុវត្តន៍ នឹងរួមចំណែកជំរុញដំណើរការអនុវត្តន៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក Nguyen Anh Tuan ប្រធានក្រុមសមាជិករដ្ឋសភាវ័យក្មេងវៀតណាមបានសង្កត់ធ្ងន់ថា៖

នៅប្រទេសវៀតណាម រដ្ឋសភាកំពុងជំរុញការសុក្រិតក្របខ័ណ្ឌច្បាប់ និងមូលដ្ឋានគ្រឹះរបៀបរបបសម្រាប់ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងសហគ្រិនភាព ថែរក្សា និងពង្រីកតម្លៃវប្បធម៌របស់ប្រទេសជាតិក្នុងបរិបទនៃសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ។ យើងខ្ញុំក្នុងនាមជាសមាជិកសភាវ័យក្មេង ដោយយល់ច្បាប់ពីទំនួលខុសត្រូវរបស់ខ្លួន នឹងចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងដំណើរការកសាង សុក្រិតរបៀបរបប ក្របខ័ណ្ឌច្បាប់ ព្រមទាំងចូលរួមឃ្លាំមើលប្រកបដោយប្រសិទ្ធភាព នូវការអនុវត្តគោលនយោបាយ និងបញ្ជូនសារនៃសន្និសីទទៅកាន់អ្នកបោះឆ្នោតវ័យក្មេង ជួយគេបំពាក់នូវផ្នត់គំនិត ចំណេះដឹង និងជំនាញចាំបាច់ ដើម្បីបំពេញបេសកកម្ម និងការទទួលខុសត្រូវដ៏សំខាន់នេះ

មជ្ឈដ្ឋានវ័យក្មេងនិងយុវជនគឺជាកម្លាំងដ៏សំខាន់ដែលបំពេញបេសកកម្ម និងទំនួលខុសត្រូវប្រវត្តិសាស្ត្រក្នុងបុព្វហេតុសមាហរណកម្ម និងអភិវឌ្ឍន៍នៅក្នុងប្រទេសនីមួយៗ ក៏ដូចជាវិបុលភាពរួមនៃពិភពលោកទាំងមូលផងដែរ។ សមាជិកសភាវ័យក្មេងវៀតណាមម្នាក់ៗគឺជាឯកអគ្គរដ្ឋទូតដ៏ស្វាហាប់ ដែលពង្រីកប្រាជ្ញា យុវវ័យ ភាពច្នៃប្រឌិត ទំនួលខុសត្រូវ និងភាពក្លៀវក្លា ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរួមរបស់មនុស្សជាតិ៕

ប្រធានបទនៃសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ បំពេញបាននូវគោលដៅសំខាន់ៗចំនួន៣៖ ទី១ គឺលើកឡើងនូវបញ្ហាសកលដែលប្រទេសទាំងអស់ត្រូវតែរួមដៃគ្នាដោះស្រាយ។ ទី២ បំពេញតម្រូវការផ្ទាល់ខ្លួនរបស់មជ្ឈដ្ឋានវ័យក្មេង។ ទី៣ ស្របតាមទិសដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងដំណាក់កាលខាងមុខ។ ទោះបីជាគោលដៅទាំងនេះមានលក្ខណៈឯករាជ្យក៏ដោយ ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា ដែលបង្កើតបរិយាកាស និងលក្ខខណ្ឌដើម្បីពង្រីកជាអតិបរមានូវសមត្ថភាពនិងភាពច្នៃប្រឌិតរបស់មជ្ឈដ្ឋានវ័យក្មេង រួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ដូចជាសន្តិភាព និងវិបុលភាពលើទូទាំងសកលលោកផងដែរ។

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top