• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា​ក្នុងការគ្រប់គ្រងរដ្ឋ​លើវិស័យ​ដែល​ត្រូវបាន​រដ្ឋសភាសួរដេញដោល

សេចក្តីសម្រេចចិត្តតម្រូវឱ្យរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី បណ្ដារដ្ឋមន្ត្រី និងប្រធានស្ថាប័នស្មើក្រសួងសុក្រិតគោលនយោបាយ និងច្បាប់ស្ដីពីកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់; បង្កើនការប្រយុទ្ធប្រឆាំងបទល្មើស ធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (រូបថត៖ quochoi.vn)  

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទើបបានចុះហត្ថលេខាចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីសកម្មភាពសួរដេញដោលនៅសម័យប្រជុំលើកទី ១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៥។ សេចក្តីសម្រេចចិត្តតម្រូវឱ្យរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី បណ្ដារដ្ឋមន្ត្រី និងប្រធានស្ថាប័នស្មើក្រសួងសុក្រិតគោលនយោបាយ និងច្បាប់ស្ដីពីកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់; បង្កើនការប្រយុទ្ធប្រឆាំងបទល្មើស ធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ បន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារស៊ើបអង្កេតបទល្មើស។ សុក្រិតមូលដ្ឋានគតិយុត្តលើវិស័យសន្តិសុខអ៊ីនធឺណិត ការពារហេដ្ឋារចនាសម្ព័ន្ធលំហអ៊ីនធឺណិតជាតិ។ សេចក្ដីសម្រេចចិត្តបានចែងថា យឺតបំផុតគឺត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំនេះ គឺត្រូវសម្រេចរួចរាល់ការផ្ដល់អត្តសញ្ញាណប័ណ្ណពលរដ្ឋបំពាក់ឈីពអេឡិចត្រូនិច តាមសំណើរបស់ប្រជាពលរដ្ឋដែលមានលក្ខខ័ណ្ឌពេញលេញតាមច្បាប់កំណត់ ធានាថាទន្នន័យប្រើប្រាស់ត្រូវត្រឹមត្រូវ ពេញលេញ និងទាន់ពេលវេលា។

ចំពោះវិស័យវប្បធម៌ កីឡា និងទេសចរណ៍៖ សេចក្ដីសម្រេចចិត្តបានចែងថា៖ រៀបចំអនុវត្តន៍យន្តការ និងគោលនយោបាយស្តីពីការស្តារ និងអភិវឌ្ឍន៍ទេសចរណ៍ឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ មានគោលនយោបាយផ្តល់អាទិភាពដល់ការអភិវឌ្ឍទេសចរណ៍ឱ្យក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញឲ្យបានឆាប់ៗ។ ផ្តោតលើការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វប្បធម៌វៀតណាមដល់ឆ្នាំ២០៣០ យុទ្ធសាស្ត្រអភិវឌ្ឍន៍គ្រួសារដល់ឆ្នាំ២០៣០។ បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់ដំណោះស្រាយកសាងបរិយាកាសវប្បធម៌ ផ្នត’រស់នៅវប្បធម៌ អប់រំសីលធម៌ និងរបៀបរស់នៅផងដែរ៕

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top