• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នីហ្សេរីយ៉ាគឺជាដៃគូអាទិភាពមួយរបស់វៀតណាមនៅទ្វីបអាហ្វ្រិក

នេះជាការបញ្ជាក់របស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក្នុងជំនួបជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា លោក Yemi Osinbajo នាព្រឹកថ្ងៃទី៧ ខែធ្នូ នៅវិមានប្រធានរដ្ឋ។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា Yemi Osinbajo  (រូបថត៖ TTXVN)

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយនីហ្សេរីយ៉ាជានិច្ច ដោយចាត់ទុកនីហ្សេរីយ៉ាជាដៃគូអាទិភាពមួយនៅទ្វីបអាហ្វ្រិក។ នេះជាការបញ្ជាក់របស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក្នុងជំនួបជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ាលោក  Yemi Osinbajo នាព្រឹកថ្ងៃទី៧ ខែធ្នូ នៅវិមានប្រធានរដ្ឋ។

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងអនុប្រធានាធិបតី Y. Osinbajo បានឯកភាពលើវិធានការជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ តាមនោះ ភាគីទាំងពីរបានឯកភាពគ្នា សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី; ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាម រយៈការពង្រឹងសកម្មភាពផ្សព្វផ្សាយ បង្កើតលក្ខខណ្ឌអំណោយផលលើការចូលទៅកាន់ទីផ្សារសម្រាប់ទំនិញជាឧត្តមភាពនៃប្រទេសនីមួយៗ ...។

ភាគីទាំងពីរមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការស្វែងរកកាលានុវត្តភាព និងអនុវត្តគម្រោងនានាក្នុងវិស័យសក្តានុពលដូចជា៖ ការរុករក ការធ្វើអាជីវកម្ម និងផ្គត់ផ្គង់សេវាកម្មប្រេង ឧស្ម័ន បច្ចេកវិទ្យាព័ត៌មាន…។ ដោយឈរលើតួនាទីយ៉ាងសំខាន់នៃស័យកសិកម្មក្នុងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពកំណត់ថា នេះជាវិស័យសំខាន់មួយនៃកិច្ចសហប្រតិបត្តិការ។ លើសពីនេះទៅទៀត អនុប្រធាធិបតីលោក Y. Osinbajo បានសង្កត់ធ្ងន់ថា នីហ្សេរីយ៉ាចង់ឱ្យអាជីវកម្មវៀតណាមជំរុញការវិនិយោគលើទីផ្សារនីហ្សេរីយ៉ាក្នុងវិស័យកែច្នៃផលិតផលកសិកម្ម សេដ្ឋកិច្ចឌីជីថល ទូរគមនាគមន៍ និងថាមពលកកើតឡើងវិញជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top