• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និស្សិតឡាវ និងកម្ពុជាចំនួន ៤៤ នាក់ ចូលរៀននៅសកលវិទ្យាល័យ Nguyen Tat Thanh

នាព្រឹកថ្ងៃទី ១២ ខែកញ្ញា សកលវិទ្យាល័យ Nguyen Tat Thanh បានរៀបចំពិធីទទួលនិស្សិតអន្តរជាតិមកចូលរៀនឆ្នាំសិក្សា ២០២៣-២០២៤។

ឆ្នាំនេះ និស្សិតថ្មីមកពីប្រទេសឡាវ និងកម្ពុជាចំនួន ៤៤ នាក់ បានចុះឈ្មោះចូលសិក្សាមុខជំនាញសុខាភិបាល រួមមានវេជ្ជសាស្ត្រ និងឱសថសាស្ត្រ។ ក្នុងពិធីនេះ និស្សិតឡាវ និងកម្ពុជាត្រូវបានគ្រូបង្រៀនឧទ្ទេសនាមបណ្ដាការិយាល័យក្នុងសាលា ដែលជួយដោះស្រាយការលំបាកក្នុងការសិក្សា។

ពិធីទទួលនិស្សិតអន្តរជាតិចុះឈ្មោះចូលរៀនឆ្នាំសិក្សា ២០២៣-២០២៤ របស់សាកលវិទ្យាល័យ Nguyen Tat Thanh (រូបថត៖ Giaoducthoidai.vn)

កម្មវិធីបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ដមានរយៈពេលសរុប ៦ ឆ្នាំ និងផ្នែកឱសថសាស្ត្រមានរយៈពេល ៥ ឆ្នាំ។ និស្សិតដែលបញ្ចប់ការសិក្សាអាចចូលបម្រើការងារនៅតាមរាល់មន្ទីរពេទ្យទាំងឡាយតាមជំនាញបានសិក្សា។

ចាប់ពីឆ្នាំ២០១៥ មកទល់បច្ចុប្បន្ន សាកលវិទ្យាល័យ Nguyen Tat Thanh បានទទួលនិងបណ្តុះបណ្តាលនិស្សិតឡាវ និងកម្ពុជាជាង ២០០ នាក់។ និស្សិតឡាវ និងកម្ពុជា ជាច្រើនបានសិក្សាផ្នែកវេជ្ជសាស្ត្រ ឱសថសាស្ត្រ  ទេសចរណ៍ ហិរញ្ញវត្ថុ-ធនាគារ និងព័ត៌មានវិទ្យានៅសាលានេះ។ល៕

kh.qdnd.vn

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top