• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាវាកងទ័ពជើងទឹកវៀតណាមនិងសិង្ហបុរី ធ្វើសមយុទ្ធរួមនៅសមុទ្រ

សមយុទ្ធរួមនេះគឺជាផ្នែកមួយក្នុងដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកសិង្ហបុរីទៅកាន់កំពង់ផែអន្តរជាតិ Cam Ranh ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ។

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ នៅលើដែនសមុទ្រខេត្ត Khanh Hoa នាវាលេខ ០១២-Ly Thai To នៃកងពលតូចលេខ ១៦២ ភូមិភាគទី ៤ កងទ័ពជើងទឹក និងនាវាផ្ទុករថក្រោះ RSS Persistence នៃកងទ័ពជើងទឹកសិង្ហបុរីបានបញ្ចប់ប្រកបដោយជោគជ័យ នូវខ្លឹមសារនៃសមយុទ្ធរួមនៅសមុទ្រ។

សមយុទ្ធរួមនេះគឺជាផ្នែកមួយក្នុងដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកសិង្ហបុរីទៅកាន់កំពង់ផែអន្តរជាតិ Cam Ranh ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ។ នេះជាសកម្មភាពដើម្បីពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-សិង្ហបុរី និយាយរួម ទំនាក់ទំនងសហប្រតិបត្តិ ការផ្នែកការពារជាតិនិងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ និយាយដោយឡែក។ នេះ ក៏ជាសកម្មភាពដ៏មានអត្ថន័យ ឆ្ពោះទៅខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៧៣ - ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣) និងខួបលើកទី ១០ ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី (ខែកញ្ញា ឆ្នាំ ២០១៣ - ខែកញ្ញា ឆ្នាំ២០២៣) ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្របខ្លួនក្នុងបរិយាកាសរួមទូទាំងប្រទេស ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ។

Top