• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ គ្រួសារនីមួយៗចូរដាំដើម ឈើមួយ


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួម "បុណ្យតេតដាំដើមឈើ" (រូបថត៖ TTXVN)

 នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅភូមិ Thuong Phuc ឃុំ Bac Hong ស្រុក Dong Anh រដ្ឋធានីហាណូយ នាយក​រដ្ឋមន្រ្តីវៀតណាមលោក Ngu​yen Xuan Phuc បានអញ្ជើញចូលរួមពិធីបំផុស​ “បុណ្យតេត​ដាំដើម​ឈើ ដឹង​គុណ​លោក​អ៊ុំហូ ជានិច្ច” នៃនិទាឃរដូវឆ្នាំ​កុរ ឯកស័ក​ ២០១៩។ 
 
អញ្ជើញថ្លែងនៅពិធីនេះ​ លោក នាយករដ្ឋមន្រ្តីបានស្នើអោយគ្រួសារនីមួយៗនៅ​ទីក្រុងហាណូយ គប្បីដាំដើម ​ឈើមួយ​ ដើម្បីអោយហា​ណូយក្លាយទៅជាទីក្រុងវប្បធម៌ ប​ង្កើត លក្ខណៈស្រស់ស្អាតថ្មីមួយនៅរដ្ឋធានី​ហាណូយ ក៏ដូចជាពង្រីក​ចលនាដាំ​ ដើមឈើបៃតងក្នុងទូទាំង ប្រទេស​ ផងដែរ។នាយករដ្ឋមន្រ្តី​លោក Nguyen Xuan Phuc បានជម្រាប​ថា រដ្ឋាភិបាលកំពុង រួម​ជាមួយតំបន់នានាអនុវត្តន៍កិច្ច​កា​រដាំព្រៃឈើ អភិវឌ្ឍន៍និង​ការពារ​ព្រៃឈើ​ ហើយខិតខំប្រឹងប្រែងសម្រេ​ចអោយបានគោលដៅគឺដល់ឆ្នាំ២០២​០នឹងមាន​ទំហំ​ផ្ទៃដី​យ៉ាង​ហោច​ណាស់​៤២%​ត្រូវបានគ្របដណ្ដប់ដោយព្រៃ​ឈើ។ តាមនោះ នាំ វៀ​តណាម​ក្លាយ​ទៅជា​មជ្ឈមណ្ឌល​ជួរមុខ​អំពីការ​នាំចេញ​ឈើពីព្រៃឈើ​ដាំ ដែល មានពាណិជ្ជសញ្ញានិងកិត្យានុភាពលើពិភព​លោក។ លោកនាយករដ្ឋម​ន្រ្តី អញ្ជើញ​មាន​ប្រសាសន៍​ថា៖
 
 “ចាំបាច់ត្រូវ​បំផុសចលនាប្រឡងប្រណាំង​អនុវត្តន៍ “បុណ្យតេតដាំដើមឈើ”​ ចាប់តាំងពីដើមឆ្នាំ២០១៩។​ កសាង​ផែនការសកម្មភាព​អោយបានជាក់ស្ដែងស្ដីពី​ ការដាំព្រៃឈើ ការពារព្រៃឈើ​ ក៏ដូចជាការ​ដាំដើម​ឈើដើម្បី​បង្កើតម្លប់​ ទេស ភាពនិងបរិស្ថាន​បៃតង ផងដែរ។ ទន្ទឹ​មនឹងនោះ ជំរុញខ្លាំងការទាក់​ទាញ​ទុនវិនិ យោគចូល​ក្នុងវិស័យដាំព្រៃឈើ ផ្លាស់ប្ដូរថ្មីវិទ្យាសាស្ត្របច្ចេ​កវិទ្យាក្នុងការដាំ ព្រៃឈើ គ្រប់គ្រងព្រៃ​ឈើ ​និង​កា​រ​ពារ​ជីវ​ចម្រុះ។ ប្ដេជ្ញាចិត្តក្នុងរយៈ​ពេល១០ឆ្នាំ ខា​ងមុខ​នាំវៀត​ណាម​ក្លាយ​ទៅជា​មជ្ឈមណ្ឌល​ជួរមុខ​នៃពិភពលោក​អំពីការផលិត នាំចេញឈើនិងផ​លិតផលពីឈើ”​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top