• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ការប្រើប្រាស់ សេវាកម្មសាធារណៈជាតិតាមបែបអនឡាញនឹងរួមចំណែកសន្សំសម្ចៃការ ចំណាយ

នារសៀល​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំអន ឡាញទូទាំងប្រទេសបូកសរុបរយៈពេល៣ខែប្រតិបត្តិ​គេហទំព័រ​សេវាកម្ម​សាធារណៈ​ជាតិ​ហើយប្រកាសបំពេញបន្ថែមសេវាកម្មចំនួន១១បន្ថែមទៀតលើគេហទំព័រនេះ។ កិច្ចប្រជុំក៏បាន​បង្ហាញ​ប្រព័ន្ធ​ព័ត៌មានរបាយការណ៍របស់ រដ្ឋាភិ​បាលសំដៅបម្រើការដឹកនាំ ប្រតិបត្តិ​ការ​របស់​រដ្ឋាភិបាល​និង​នាយក​រដ្ឋ មន្រ្តី​រដ្ឋាភិបាល​ផងដែរ។
 
អញ្ជើញថ្លែងនៅទីនេះ លោក​នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការប្រើប្រាស់​សេវាកម្ម​សាធារណៈ​តាម​បណ្ដាញអ៊ីន ធឺណែតនឹងរួមចំណែកសន្សំសម្ចៃការចំណាយសម្រាប់ប្រជាជននិងសហគ្រាស បង្ការទប់ស្កាត់​អំពើពុករលួយ​ដោយសារអ្នកផ្គត់ផ្គង់និងអ្នកប្រើប្រាស់ សេវាកម្មមិនជួបគ្នាដោយ​ផ្ទាល់ឡើយ។ ការងារ​នេះក៏បានរួមចំណែកបង្ការ ទប់ស្កាត់ការឆ្លងជំងឺ Covid-19 ដោយសារកាត់បន្ថយការប៉ះពាល់និងប្រើ ប្រាស់សាច់​ប្រាក់​ផង​ដែរ។ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យថ្នាក់ដឹក នាំនៅតាមតំបន់នានា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ តភ្ជាប់នឹងគេហទំព័រសេវាកម្ម សាធារណៈជាតិដើម្បីជួយ​សម្រួល​ដល់​សកម្មភាព​របស់​ប្រជាជន​និង​សហគ្រាស​៕

 

តាម VOV5 -  វិទ្យុសំឡេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top