• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អាមេរិកលោក Wilbur Ross (រូបថត៖ chinhphu.vn)
 

នារសៀល​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អាមេរិកលោក Wilbur Ross រួមជាមួយគណៈប្រតិភូធុរកិច្ចអាមេរិកដែលមក បំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាមនោះ នាយក​រដ្ឋមន្រ្តី​វៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរព វាយតម្លៃ ខ្ពស់ចំពោះ​ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ក៏ដូចជាកិច្ច ខិតខំប្រឹងប្រែង​របស់រដ្ឋមន្រ្តី​លោក Wilbur Ross ក្នុងការជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្មវិនិយោគ។ រដ្ឋមន្រ្តីលោក Wilbur Ross បានអោយដឹងថា ក្នុងក្រុមគណៈប្រតិភូអាមេរិកលើកនេះ មានតំណាង​សម្ព័ន្ធក្រុមហ៊ុន​ ធំៗរបស់អាមេរិកដែលយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាមដ៏ពោរពេញទៅ ដោយសក្ដានុពល ហើយ​ត្រៀម​ខ្លួនជាស្រេចបោះទុនចូលគម្រោងនានានៅវៀត ណាមផងដែរ។
 
នៅជំនួបនេះដែរ តំណាងសម្ព័ន្ធក្រុមហ៊ុនមួយចំនួនរបស់អាមេរិកបាន សម្ដែង​នូវគោល​បំណង​ចង់​ពង្រីក​ទំនាក់​ទំនងពាណិជ្ជកម្ម ជំរុញខ្លាំងទំហំពាណិជ្ជ កម្មទ្វេភាគី បើកជើងហោះហើរត្រង់រវាង វៀតណាមនិង​អាមេរិក​។ បន្ទាប់ពីជំនួប នេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Wilbur ​Ross រួមជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរបានអញ្ជើញធ្វើជា សាក្សីនៅពិធីចុះហត្ថលេខា​លើកិច្ច​សន្យាពាណិជ្ជកម្ម​សំខាន់នានា រវាងប្រទេសទាំ​ងពីរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

មហាសន្និបាតអង្គការសហប្រជាជាតិ បន្ត​សម័យប្រជុំ​បន្ទាន់​ពិសេស​ស្តីពីស្ថាន​ភាព​ប៉ាឡេស្ទីន

នាថ្ងៃទី១៨ ខែមេសា ដោយទទួលបានសំឡេងគាំទ្រចំនួន១២សំឡេង សម្លេងអនុប្បវាទចំនួន២សំឡេង និងសម្លេងប្រឆាំងចំនួន១សម្លេង (ពីអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចអនុម័តលើពង្រាងសេចក្តីសម្រេច។

Top