• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបគណៈ ប្រតិភូនៃសហភាពសហគ្រាសអាមេរិក


 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ Chinhphu.vn) 

 ក្នុងឱកាស​អញ្ជើញចូលរួមសប្ដាហ៍កិច្ចប្រជុំកំពូល APEC លើកទី២៦ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នាយក​រដ្ឋ​មន្រ្តី​វៀតណាមលោក Nguye​n Xuan Phuc បានអញ្ជើញ​ជួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​នៃ​សហភាព​សហគ្រាស​អាមេរិក​ក្នុង APEC ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន​ធំៗក្នុងវិស័យវេជ្ជសា​ស្ត្រ ចំណី​សត្វ​ចិញ្ចឹម និង​ហិរញ្ញ​វត្ថុ​ ដូច​ជា៖​ Freeport McMoRan Johnson&Johnson Moody’s ​និង PricewaterhouseCoopers។​
 
ថ្នាក់ដឹកនាំនៃសហគ្រាសទាំងនេះបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ត​របស់រដ្ឋាភិបាល វៀតណាម​ក្នុងការ​ជួយ​សម្រួល​ដល់ការអភិវឌ្ឍដោយបន្តបង្កើនការផ្លា​ស់ប្ដូរថ្មីនិងសមាហរណកម្ម​អន្តរជាតិ តាម​នោះលើក​កំពស់​តួនាទី​របស់វៀត​​ណាម ក្នុងខ្សែសង្វាក់ផលិតកម្មក្នុ​ងតំបន់និងលើ​ពិភពលោក។
 
នាយក​រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា អាមេរិកជានិច្ច កាល​ជាដៃ​គូសំខាន់​ជួរមុខ​របស់​វៀត​​ណាម ហើយមានគោលបំណងចង់​អោយ សហគ្រាស​អាមេរិក​ពង្រីក​សកម្មភាព​ពាណិជ្ជកម្ម​និង​វិនិយោគ​នៅ​វៀត​​ណាម ជាពិសេសគឺក្នុងវិស័យដែលអាមេ​រិកមានឧត្តមភាពដូចជា​៖ ​អាកាសចរណ៍ រថ​យន្ត បច្ចេកវិទ្យា​ឌីជីថល់​ ​ថាមពល និង​ថ្នាំឱសថ៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម

វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

វៀតណាមខិតខំសម្រេចបានកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ពី ៨,៣ ទៅ ៨,៥%

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យគ្រប់មូល ដ្ឋានកសាងសេណារីយ៉ូកំណើនសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ និងពេញមួយឆ្នាំ ធានា គោលដៅកំណើន GDP ជាតិចន្លោះពី ៨,៣ ដល់ ៨,៥% ក្នុងឆ្នាំ ២០២៥។

Top