• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រំពឹងទុកជាច្រើនចំពោះធុរជនវ័យក្មេង

នារសៀលថ្ងៃទី១៨ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយបណ្ដាធុរជនវ័យក្មេងដែលទទួលបានពានរង្វាន់ផ្កាយក្រហម ក្នុងឱកាសរំលឹក​ខួប​ឆ្នាំទី២០នៃពានរង្វាន់នេះ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងនៅក្នុងជំនួបនេះ (រូបថត៖ chinhphu.vn)

ថ្លែងទៅកាន់បណ្ដាធុរជននៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានយល់ស្របនឹងការលើកមតិរបស់បណ្ដាធុរជនវ័យក្មេងដែលចាត់ទុកសហគ្រាសផ្កាយក្រហមជាឆាណែលព័ត៌មានមួយក្នុងដំណើរការតាក់តែងគោល នយោបាយរបស់រដ្ឋាភិបាល។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា ក្នុងបរិបទនៃការប្រកួតប្រជែងយ៉ាងខ្លាំង​នា​បច្ចុប្បន្ននេះ សហគ្រាសវៀតណាមត្រូវការជំរុញការអនុវត្តស្នាដៃថ្មីៗនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤។ បណ្ដាធុរជនវ័យក្មេង ជាពិសេសគឺធុរជនផ្កាយក្រហមក៏ត្រូវការផ្ដល់មតិយោបល់ស្ដីពី ដំណោះស្រាយគំនិតផ្ដួចផ្ដើមទាក់ទិនដល់ការកែទម្រង់របៀបរបប ការអនុវត្តបច្ចេកវិទ្យានិងការផ្លាស់ប្ដូរថ្មីប្រកបដោយភាពច្នៃប្រឌិត។
លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើអោយសហគ្រាសទាំងឡាយបន្តរួមវិភាគទានយ៉ាងខ្លាំងក្លា​ថែម​ទៀតក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងពង្រីកស្មារតីបោះជំហានទៅមុខដើម្បីប្រទេសវៀតណាមខ្លាំងមាំមួន។ រដ្ឋាភិបាលនឹងបន្តបង្កលក្ខណៈងាយស្រួលថែមទៀតដើម្បីអោយធុរជនវ័យក្មេងនិងធុរជន ផ្កាយក្រហមអាចពង្រីកសមត្ថភាពនិងប្រាជ្ញារបស់ខ្លួន។

នាយប់ថ្ងៃដដែល សម្ព័ន្ធសមាគមន៍យុវជនវៀតណាមបានសហការជាមួយសមាគមន៍ធុរជនវ័យក្មេងវៀតណាមរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ឆ្នាំទី២០នៃពានរង្វាន់ផ្កាយក្រហម ហើយប្រគល់ពានរង្វាន់នេះឆ្នាំ២០១៩។

ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ពានរង្វាន់ផ្កាយក្រហមជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់មានកិត្យានុភាព​ខ្ពស់បំផុតនៃមជ្ឈដ្ឋានធុរជនវៀតណាម។ ពានរង្វាន់នេះបានជ្រើសរើសហើយលើកតម្កើងធុរជនគំរូប្រមាណ៤០០រូបដែលបានរួមចំណែកបំផុសឡើងស្មារតីចាប់ផ្ដើមអាជីវកម្មរបស់យុវជនវៀតណាម។ យុវជន ផ្កាយក្រហមជំនាន់មុនៗ បាននិងកំពុងខិតខំប្រឹងប្រែងតភ្ជាប់ជាមួយកម្លាំងធុរជនផ្កាយក្រហមជំនាន់ថ្មី សំដៅបង្កើតឡើងតម្លៃជាច្រើនថែមទៀតក្នុងសកម្មភាពផលិតកម្មអាជីវកម្ម។

លោក Dang Hong Anh អនុប្រធានសម្ព័ន្ធសមាគមន៍យុវជនវៀតណាម ប្រធានសមាគមន៍ធុរជនវ័យក្មេងវៀតណាមបានអោយដឹងថា ក្នុងឆ្នាំ២០១៩ គណៈចាត់តាំងបានប្រគល់ពានរង្វាន់ផ្កាយក្រហមជូនធុរជន​វ័យ​ក្មេងគំរូចំនួន​ ១០ នាក់ ហើយលើកតម្កើងធុរជនវ័យក្មេងវៀតណាមឆ្នើមចំនួន ១០០ នាក់ទៀត។ លោកបានថែងថា៖

“គិតដោយឡែកសហគ្រាសចំនួន១០របស់ធុរជនផ្កាយក្រហមទាំង ១០ នាក់ឆ្នាំ២០១៩ បានបង្កើតឡើងប្រាក់ចំណូលឡើងដល់ទៅ ៥៥ លានលានដុង រកចំណេញបាន៤លានលានដុង ហើយបង់ថវិកាជិត ២៥០០ ពាន់លាន ដុង និងបង្កើតការងារធ្វើសម្រាប់ពលករ៣៦ពាន់នាក់”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ នៅខេត្ត ហឺង អៀន

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីរួមខេត្ត មី ហោ (My Hao) ខេត្ត ហឺង អៀន (Hung Yen) អគ្គលេខាបក្ស លោក តូ ឡឹមបានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវ ឆ្នាំម្សាញ់សប្តស័ក ២០២៥។

Top