ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាម-កម្ពុជា-ឡាវ ជួបពិភាក្សាការងារ សំដៅអនុវត្តសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំរវាងប្រមុខនៃបក្សទាំងបី
នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលជាប្រចាំរវាងថ្នាក់ដឹកនាំនៃបក្សទាំងបី
វៀតណាម - កម្ពុជា - ឡាវ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ
ជិញបានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត
និងនាយករដ្ឋមន្ត្រីឡាវ លោក លោក សនសៃ ស៊ីផានដន
ដើម្បីស្វែងយល់ឱ្យបានហ្មត់ចត់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងក្នុងសេចក្តីសន្និដ្ឋាន
នៃកិច្ចប្រជុំកំពូលប្រចាំរវាងថ្នាក់ដឹកនាំនៃបក្សទាំងបី។
នៅក្នុងជំនួបនេះ
នាយករដ្ឋមន្ត្រីទាំងបីរូបបានអះអាងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ
និងការសម្របសម្រួលរវាងប្រទេសទាំងបី ក្នុងការធានាសន្តិសុខជាតិ កសាង
និងអភិវឌ្ឍន៍ប្រទេសជាតិ; រក្សារាល់កិច្ចប្រជុំជាន់ខ្ពស់ជាប្រចាំ
និងទំនាក់ទំនងលើគ្រប់បណ្តាញ បង្កើនកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន; អនុវត្តរាល់យន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព
បង្កើនការចែករំលែកព័ត៌មាន ទស្សនៈ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងចំណោមក្រសួង
និងវិស័យនានា។
ថ្នាក់ដឹកនាំទាំងបីរូបបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
និងការពារជាតិ សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីការពារសន្តិសុខតាមព្រំដែន
និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន។
នាយករដ្ឋមន្ត្រីទាំងបីរូបក៏បានឯកភាពបន្តមានគោលនយោបាយ
និងវិធានការដើម្បីសម្រួល និងជំរុញពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត; ពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
និងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងបី។
ថ្នាក់ដឹកនាំទាំងបីរូបក៏បានពិភាក្សាអំពីបញ្ហាតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក៕