កាសែតនេះបានដកស្រង់ស្ថិតិពីទីផ្សារអេឡិចត្រូនិកជួញដូគ្រប់ធុញ្ញជាតិ Rosario (BCR) ដែលជាទីផ្សារអេឡិចត្រូនិកជួញ ដូរកសិកម្មដ៏ធំបំផុតរបស់ប្រទេសអាហ្សង់ទីន ដោយឲ្យដឹងថា វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មកសិកម្មដ៏សំខាន់របស់ប្រទេសនេះ។
រូបថតអេក្រង់នៃអត្ថបទ (រូបថត៖ chinhphu.vn)
នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កាសែត
La Nacion ដែលជាកាសែតប្រចាំថ្ងៃឈានមុខគេរបស់ប្រទេសអាហ្សង់ទីនបានរាយការណ៍ថា
វៀតណាមគឺជាប្រទេសនាំចូលពោត
និងសណ្តែកសៀងលំដាប់លេខមួយរបស់ប្រទេសអាមេរិកខាងត្បូងនេះក្នុងឆ្នាំ ២០២៤
ដោយបរិមាណពោតនាំចូលជាង ៦ លានតោន និងសណ្តែកសៀងចំនួន ៣,៤
លានតោន។ កាសែតនេះបានដកស្រង់ស្ថិតិពីទីផ្សារអេឡិចត្រូនិកជួញដូគ្រប់ធុញ្ញជាតិ Rosario
(BCR) ដែលជាទីផ្សារអេឡិចត្រូនិកជួញដូរកសិកម្មដ៏ធំបំផុតរបស់ប្រទេសអាហ្សង់ទីន
ដោយឲ្យដឹងថា វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មកសិកម្មដ៏សំខាន់របស់ប្រទេសនេះ។
យោងតាមអត្ថបទនេះ
វៀតណាមនឹងបន្តជាដៃគូពាណិជ្ជកម្មដ៏សំខាន់នៃវិស័យកសិកម្មរបស់ប្រទេសអាហ្សង់ទីន។
វៀតណាមគ្រោងនឹងនាំចូលពោតបន្ថែមចំនួន ៦ លានតោន និងសណ្តែកសៀងចំនួន ១,៧ លានតោននៅឆ្នាំ ២០៣៤ ដែលស្មើនឹង ៧% នៃការនាំចូលពោតពិភពលោក និង ៩%
នៃការនាំចូលសណ្តែកសៀងពិភពលោកទាំងមូល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម