ព័ត៌មាន

កាសែតអាហ្សង់ទីនវាយតម្លៃថា វៀតណាមជាដៃគូពាណិជ្ជកម្មកសិកម្មសំខាន់របស់ខ្លួន

កាសែតនេះបានដកស្រង់ស្ថិតិពីទីផ្សារអេឡិចត្រូនិកជួញដូគ្រប់ធុញ្ញជាតិ Rosario (BCR) ដែលជាទីផ្សារអេឡិចត្រូនិកជួញ ដូរកសិកម្មដ៏ធំបំផុតរបស់ប្រទេសអាហ្សង់ទីន ដោយឲ្យដឹងថា វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មកសិកម្មដ៏សំខាន់របស់ប្រទេសនេះ។
រូបថតអេក្រង់នៃអត្ថបទ (រូបថត៖ chinhphu.vn)

នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កាសែត La Nacion ដែលជាកាសែតប្រចាំថ្ងៃឈានមុខគេរបស់ប្រទេសអាហ្សង់ទីនបានរាយការណ៍ថា វៀតណាមគឺជាប្រទេសនាំចូលពោត និងសណ្តែកសៀងលំដាប់លេខមួយរបស់ប្រទេសអាមេរិកខាងត្បូងនេះក្នុងឆ្នាំ ២០២៤ ដោយបរិមាណពោតនាំចូលជាង ៦ លានតោន និងសណ្តែកសៀងចំនួន ៣,៤ លានតោន។ កាសែតនេះបានដកស្រង់ស្ថិតិពីទីផ្សារអេឡិចត្រូនិកជួញដូគ្រប់ធុញ្ញជាតិ Rosario (BCR) ដែលជាទីផ្សារអេឡិចត្រូនិកជួញដូរកសិកម្មដ៏ធំបំផុតរបស់ប្រទេសអាហ្សង់ទីន ដោយឲ្យដឹងថា វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មកសិកម្មដ៏សំខាន់របស់ប្រទេសនេះ។

យោងតាមអត្ថបទនេះ វៀតណាមនឹងបន្តជាដៃគូពាណិជ្ជកម្មដ៏សំខាន់នៃវិស័យកសិកម្មរបស់ប្រទេសអាហ្សង់ទីន។ វៀតណាមគ្រោងនឹងនាំចូលពោតបន្ថែមចំនួន ៦ លានតោន និងសណ្តែកសៀងចំនួន ១,៧ លានតោននៅឆ្នាំ ២០៣៤ ដែលស្មើនឹង ៧% នៃការនាំចូលពោតពិភពលោក និង ៩% នៃការនាំចូលសណ្តែកសៀងពិភពលោកទាំងមូល៕


top