• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឥណ្ឌូនេស៊ីកោតសរសើរចំពោះគោលដៅអភិវឌ្ឍន៍បៃតងរបស់ VinFast

លោករដ្ឋមន្ត្រី Thohir បានវាយតម្លៃថា សកម្មភាពដែល VinFast ប្រតិបត្តិបានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្នុងការគាំទ្រការដឹកជញ្ជូនបៃតង និងនាំមកនូវឱកាសសេដ្ឋកិច្ច ដល់ប្រជាជនឥណ្ឌូនេស៊ី។
រោងចក្រផលិតរថយន្ត VinFast នៅ Cat Hai - Hai Phong (រូបថត៖ TTXVN)

រដ្ឋមន្ត្រីសហគ្រាសរដ្ឋឥណ្ឌូណេស៊ី (SOE) លោក Erick Thohir កាលពីថ្ងៃទី ២២ ខែកុម្ភៈ បានសរសើរការប្តេជ្ញាចិត្តរបស់ VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់វៀតណាម ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីនៅក្នុង "ទឹកដីនៃកោះរាប់ពាន់" នេះ។ លោករដ្ឋមន្ត្រី Thohir បានវាយតម្លៃថា សកម្មភាពដែល VinFast ប្រតិបត្តិបានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្នុងការគាំទ្រការដឹកជញ្ជូនបៃតង និងនាំមកនូវឱកាសសេដ្ឋកិច្ចដល់ប្រជាជនឥណ្ឌូនេស៊ី។

គួរកត់សម្គាល់ថា VinFast បានចាប់ផ្តើមឈានចូលក្នុងវិស័យដឹកជញ្ជូនសាធារណៈដោយផ្តល់សេវាកម្មរថយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន រួមទាំងរថយន្តតាក់ស៊ីអគ្គិសនីដែលដំណើរការនៅទីតាំងផ្សេងៗគ្នា ក្រោមម៉ាកយីហោ “Xanh SM”។ លើសពីនេះ ក្រុមហ៊ុនក៏មានគម្រោងដំឡើងស្ថានីយ សាកថ្មចំនួន ៣០.០០០ កន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំនេះ។ ជាងនេះទៅទៀត VinFast គ្រោងនឹងសាងសង់រោងចក្រនៅប្រទេសឥណ្ឌូនេស៊ី ដោយហេតុនេះ ជះឥទ្ធិពលជាវិជ្ជមានដល់គោលនយោបាយបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កាសែតអាហ្សង់ទីនវាយតម្លៃថា វៀតណាមជាដៃគូពាណិជ្ជកម្មកសិកម្មសំខាន់របស់ខ្លួន

កាសែតអាហ្សង់ទីនវាយតម្លៃថា វៀតណាមជាដៃគូពាណិជ្ជកម្មកសិកម្មសំខាន់របស់ខ្លួន

កាសែតនេះបានដកស្រង់ស្ថិតិពីទីផ្សារអេឡិចត្រូនិកជួញដូគ្រប់ធុញ្ញជាតិ Rosario (BCR) ដែលជាទីផ្សារអេឡិចត្រូនិកជួញ ដូរកសិកម្មដ៏ធំបំផុតរបស់ប្រទេសអាហ្សង់ទីន ដោយឲ្យដឹងថា វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មកសិកម្មដ៏សំខាន់របស់ប្រទេសនេះ។

Top