ព័ត៌មាន
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាប្រធានមូលនិធិវិនិយោគ Harbinger Capital Partnerts
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ)និងប្រធានមូលនិធិវិនិយោគ Harbinger Capital Partners LLC លោក Philip Falcone
នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅជំនួបសន្ទនាជាមួយលោក Philip Falcone ប្រធានមូលនិធិវិនិយោគ Harbinger Capital Partners LLC របស់អាមេរិក នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អះអាងថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងជាមួយអាមេរិកហើយមានគោលបំណង ជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ជាពិសេសគឺលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងស្វាគមន៍និងវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់មូលនិធិ Harbinger នៅវៀតណាមនាពេលកន្លងទៅផងដែរ។លោកនាយក រដ្ឋមន្រ្តីបានស្នើឲ្យមូលនិធិ Harbinger បន្តបើកទូលាយការវិនិយោគនៅវៀតណាម ហើយធ្វើជាស្ពានតភ្ជាប់ដើម្បីអង្គភាពអាជីវកម្មអាមេរិកបង្កើនថែមទៀតនូវការវិនិយោគនៅទីផ្សារវៀតណាម តាមនោះធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលខាងមុខ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម