• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីរដ្ឋាភិបាល៖ ប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានត្រូវតែបម្រើដល់ភារកិច្ចការពារប្រទេសជាតិ

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយ
 

នាយករដ្ឋមន្រ្តី លោកPham Minh Chinh ទើបបានចុះហត្ថលេខាលើសារាចរណែនាំ ស្តីពីការពង្រឹងប្រព័ន្ធផ្សព្វផ្សាយ និងការកំណត់ទិសដៅសម្រាប់ សកម្ម ភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងសកម្មភាពសារព័ត៌មាន ដើម្បីបំពេញភារកិច្ចការពារមាតុភូមិ។ តាមនោះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យស្ថាប័នសារព័ត៌មាននានា សម្របខ្លួនយ៉ាងសកម្មទៅនឹងប្រព័ន្ធផ្សព្វផ្សាយថ្មីៗ ធ្វើពិពិធកម្មវិធីសាស្រ្តនិងខ្លឹមសារព័ត៌មានផ្សព្វផ្សាយ ធានានូវការបម្រើប្រកបដោយប្រសិទ្ធភាព ក្នុងកិច្ចការការពារមាតុភូមិនិងលើកកម្ពស់ឋានៈអន្តរជាតិរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយត្រូវផ្តល់ព័ត៌មានយ៉ាងសកម្ម ដើម្បីកំណត់ទិសដៅ មតិសាធារណៈ រុញថយក្រោយព័ត៌មានដែលបង្កអន្តរាយដល់វប្បធម៌ ផ្សព្វផ្សាយព័ត៌មានវិជ្ជមាននិងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីព័ត៌មានមិនពិត។ លោកនាយករដ្ឋមន្រ្តីបានណែនាំដល់ក្រសួងស្ថាប័នទាំងអស់  សកម្មក្នុងការរកឃើញ ប្រយុទ្ធនិងរាំងស្កាត់ព័ត៌មានអាក្រក់ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top