• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី៖វៀតណាមចាត់ទុកការធ្វើសមាហរណកម្មអន្តរជាតិជាកម្លាំង​ចលករ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​


 នាយករដ្ឋមន្ត្រី៖វៀតណាមចាត់ទុកការធ្វើសមាហរណកម្មអន្តរជាតិជាកម្លាំងចលករដើម្បីធ្វើកំណែទម្រង់សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី២០ ​ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយ​ករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc ប្រធាន​គណៈកម្មាធិការ​បញ្ជាណែនាំ​ជាតិ ​អំពីដំណើរ​ការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​ បានអញ្ជើញ​ចូលរួម​វេទិកា​ស្ដីអំពី​៖ សមាហរណកម្ម​សេដ្ឋកិច្ចអន្តរជាតិ ​វៀតណាម​២០១៧​ ដោយ​ប្រធាន​បទ៖​ “ បង្កើន​កម្លាំង​ចលករ​សំរាប់ដំណាក់​កាលអភិវឌ្ឍន៍​ថ្មី”។ ខ្លឹមសារ​សំខាន់​មួយចំនួន​ត្រូវបាន​ពិភាក្សានៅក្នុង​វេទិកា គឺ​៖” ស្ថានភាព​រួមនៃដំណើរ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចអន្តរជាតិរបស់វៀ​តនាម​៖ ដំណើរ​ការឈាន​ទៅលំហរ​សមុទ្រ”  “ វៀតណាម​ចំពោះនិន្នាការនានាក្នុងសេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម​អន្តរជាតិ​” “លើកកំ​ពស់​ប្រសិទ្ធភាព​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច ​អន្តរជាតិ ក្នុងសភាពការណ៍​នាបច្ចុប្បន្ន”​។ ថ្លែង​មតិនៅទី​នេះ នាយក​រដ្ឋមន្ត្រី​​លោក ​Nguyen Xuan Phuc បាន​សង្កត់ធ្ងន់​ថា៖ 

“ រដ្ឋាភិបាល​វៀតណាមបាន​ចាត់ទុកការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ​ជាកម្លាំង​ចលករ​ដើម្បី​ធ្វើកំណែ​ទម្រង់​​​សេដ្ឋកិច្ច​។ ធ្វើសមាហរណកម្ម​ដើម្បីជំរុញ​កំណើន​និងអភិវឌ្ឍន៍​សេដ្ឋកិច្ច។ ដូច្នេះ ​ត្រូវប្រមូល​ផ្តុំកំណែ​ទម្រង់​ខឿន​​សេដ្ឋកិច្ច ​តាមទស្សនះ​ខឿន​សេដ្ឋកិច្ច​ទីផ្សារ ​តាមទិស​សង្គម​និយម អោយ​សមស្រប​ជាមួយ​ដំណើរ​ការ​ធ្វើសមាហរណ​កម្ម​សេដ្ឋកិច្ច។”​​នាយករដ្ឋមន្ត្រី​ក៏បាន​ក្រើនរំលឹក​គ្រប់ក្រសួង​ ស្ថាប័ន ​និងតំបន់​ត្រូវប្រមូល​ផ្តុំ​អនុវត្តកម្ម​វិធីនានា​អំពីដំណើរ​ការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​យ៉ាងខ្លាំង​ក្លា ព្រម​ៗគ្នានៅ​លើគ្រប់​វិស័យ​ដើម្បី​ធ្វើ​​សមាហរណកម្ម​អន្តរជាតិ​ប្រកបដោយប្រសិទ្ធភាព​ថែមទៀត​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top