• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី៖ ខិតខំបើកចំណាយដើមទុន ១០០% នៃផែនការដើមទុនឆ្នាំ ២០២៦ រួមចំណែកអនុវត្តន៍គោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់

នាព្រឹកមិញថ្ងៃទី ២៤ មេសា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បានធ្វើជាអធិបតីក្នុងសន្និសីទ្ធទូទាំងប្រទេសស្តីពីការពន្លឿនការបែងចែក និងបើកចំណាយដើមទុនវិនិយោគសាធារណៈឆ្នាំ ២០២៦។ សន្និសីទនេះត្រូវបានតភ្ជាប់តាមអ៊ីនធឺណិតពីទីស្នាក់ការរដ្ឋាភិបាលទៅកាន់បណ្តាខេត្តនិងទីក្រុងចំណុះមជ្ឈិម។
នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងសន្និសីទ (រូបថត៖ ឡៃហ័រ/VOV)

នៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានលើកច្បាស់ថា រដ្ឋាភិបាលកំណត់ការវិនិយោគសាធារណៈជាភារកិច្ចនយោបាយដ៏សំខាន់មួយសម្រាប់ឆ្នាំ ២០២៦ និងសម្រាប់អាណត្តិទាំងមូល។ តាមនោះ ការវិនិយោគសាធារណៈត្រូវតែដើរតួនាទីនាំមុខ យ៉ាងពិតប្រាកដ ដោយធ្វើឱ្យសកម្ម និងផ្សព្វផ្សាយការវិនិយោគនៅទូទាំងសង្គម។

ទាក់ទងនឹងភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង មានប្រសាសន៍ថា៖ “ត្រូវបង្កើតផែនការបើកចំណាយដើមទុនសម្រាប់គម្រោងនីមួយៗ។ បែង ចែកដើមទុន ជាបន្ទាន់ទៅគម្រោងដែលមានសមត្ថភាពបើកចំណាយដើមទុនល្អ និងតម្រូវការដើមទុនបន្ថែម។ ត្រួតពិនិត្យ និងដោះស្រាយឧបសគ្គដែលកើតឡើងនៅអង្គភាព និងការដ្ឋានសំណង់។ កំណត់ចំណុចខ្វះខាត និងចំណុចខ្សោយនៅក្នុងដំណាក់កាលនីមួយៗ នៅក្នុងគម្រោងនីមួយៗ និងនៅក្នុងមូលដ្ឋាននីមួយៗ ដើម្បីស្វែងរកដំណោះស្រាយយ៉ាងឆាប់រហ័ស”

លោកនាយករដ្ឋមន្ត្រីបានស្នើរឲ្យដាក់ជូនទៅរដ្ឋសភាជាបន្ទាន់ នៅក្នុងសម័យប្រជុំលើកទី ២ នូវសេចក្តីព្រាងច្បាប់រួមបញ្ជូលស្តីពីច្បាប់វិនិយោគសាធារណៈ ច្បាប់ថវិការដ្ឋ ធ្វើវិសោ ធនកម្មច្បាប់ស្តីពីការដេញថ្លៃ; ជំរុញកកំណែទម្រង់នីតិវិធីរដ្ឋបាលក្នុងការវិនិយោគ សាធារណៈតាម ទិសសាមញ្ញ និងតម្លាភាព៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ចាកចេញពីសិង្ហបុរី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅហ្វីលីពីន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ចាកចេញពីសិង្ហបុរី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅហ្វីលីពីន

ដំណើរទស្សនកិច្ចនេះបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីន ក៏ដូចជាជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់អាស៊ីអាគ្នេយ៍។

Top