• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីហុងគ្រីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ


នាយករដ្ឋមន្ត្រីហុងគ្រីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ

នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ លោក Viktor Orban នាយករដ្ឋមន្រ្តីនៃប្រទេសហុងគ្រីបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កញ្ញាឆ្នាំ២០១៧តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី Nguyen​ Xuan Phuc។ នៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តីលោក Viktor Orban បាន ជួបចរចាជាមួយនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ជួបជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ចូលរួមវេទិកាពាណិជ្ជកម្មវៀតណាម - ហុងគ្រី។

នៅក្នុងជំនួបសន្ទនាទាំងនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការអនុវត្តលទ្ធផលដែលសម្រេចបានក្នុងអំឡុងពេលសម័យទីប្រាំពីរនៃគណៈកម្មការដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុង Budapest នាខែមីនា ឆ្នាំ​២០១៧​។​ វៀតណាមបានស្នើរសុំអាហារូបករណ៍សម្រាប់និស្សិតវៀតណាមមកសិក្សានៅហុងគ្រី។ ភាគីទាំងពីរបានឯកភាព​​បង្កើនការពិគ្រោះយោបល់និងការសម្របសម្រួលនៅអង្គការនិងវេទិកាអន្តរជាតិនានា ជាពិសេសគឺអង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM),…លៗ។

នាយករដ្ឋមន្រ្តី Nguyen Xuan Phuc និង នាយករដ្ឋមន្រ្តី Orban Viktor បានអញ្ជើញចូលរួមសន្និសីទកាសែត ហើយចេញសេចក្តីប្រកាសរួមវៀតណាម - ហុងគ្រីនិងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ វប្បធម៍ ការអប់រំកសិកម្ម បច្ចេកវិទ្យាព័ត៌មាន - ផ្សព្វផ្សាយ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top