• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម៖ ការកសាងច្បាប់ក៏ត្រូវតែធ្វើសមាហរណកម្ម និងមានភាពសុខដុមជាមួយសហគមន៍អន្តរជាតិ

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញធ្វើជាអធិបតីសម័យប្រជុំរដ្ឋាភិបាលស្តីពីជំនាញ កសាងច្បាប់ ប្រចាំខែកញ្ញា ឆ្នាំ២០២៥ (សម័យប្រជុំលើកទី២)។

សម័យប្រជុំរដ្ឋាភិបាលស្តីពីជំនាញកសាងច្បាប់ ប្រចាំខែកញ្ញា ឆ្នាំ២០២៥ (សម័យប្រជុំលើកទី២)។ (រូបថត៖ Lai Hoa/VOV)
ថ្លែងមតិក្នុងសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ស្ថាប័នគឺជារបកគំហើញមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបី ហើយនេះ គឺជាភារកិច្ចស្នូល បន្តបន្ទាប់និងប្រចាំ ដែលជា "របកគំហើញក្នុងរបកគំហើញ"។ យោង តាមលោកនាយករដ្ឋមន្ត្រី បច្ចុប្បន្ននេះ ប្រទេសនានាតែងតែប្រឈមមុខនឹងបញ្ហា ដោយមានលក្ខណៈជាតិ ទូលំទូលាយ និងជាសកល ដែលគ្មានប្រទេសណាអាចដោះ ស្រាយតែម្នាក់ឯងបានឡើយ។ នៅក្នុងដំណើរការសមាហរណកម្ម ការកសាងច្បាប់ ក៏ត្រូវតែធ្វើសមាហរណកម្ម និងមានភាពសុខដុមជាមួយសហគមន៍អន្តរជាតិ ក៏ដូច ជាការសន្យា និងទំនៀមទំលាប់អន្តរជាតិផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា៖
“ការផ្ដល់យោបល់លើច្បាប់នៅថ្ងៃនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ពោលគឺ ការសុក្រិតក្របខ័ណ្ឌច្បាប់ លើកកំពស់សុពលភាព ប្រសិទ្ធភាព នៃសកម្មភាពគ្រប់ គ្រងរដ្ឋក្នុងវិស័យសំខាន់ៗមួយចំនួន។ ដោះស្រាយដោយទាន់ពេលវេលានូវការលំបាក ការជំពាក់ជំពិន និងឧបសគ្គផ្លូវច្បាប់ដែលពន្យឺតដំណើរការអភិវឌ្ឍន៍; រឹតបន្តឹងវិន័យ សុក្រិតនូវយន្តការទប់ស្កាត់ ស្វែងរក និងចាត់ការអំពើពុករលួយ ពង្រឹងតម្លាភាព និងលក្ខណៈបើកសាធារណៈក្នុងការងាររដ្ឋការ ការគ្រប់គ្រងទ្រព្យសម្បត្តិ និងប្រាក់ ចំណូលរបស់កម្មាភិបាលនិងមន្ត្រីរដ្ឋការ។ បង្កើតយន្តការ និងគោលនយោបាយ ពិសេសសម្រាប់វៀតណាមដើម្បីធ្វើសមាហរណកម្មអន្តរជាតិ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top