នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធាន WEF លោក Kaus Schwab
នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចចូលរួមបណ្ដាសកម្មភាព នៅសន្និសីទប្រចាំឆ្នាំ វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៧ នៅទីក្រុង Davos ស្វីស ( WEF Davos)។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រីអូទ្រីស Christian Kern ជួបធ្វើការជាមួយប្រធាន WEF លោក Kaus Schwab ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) Tehehiko Nakao នាយកសម្ព័ន្ធក្រុមហ៊ុន Microsoft លោក Bradford Smith និងអញ្ជើញចូលរួមជំនួបសន្ទនា ជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗចំនួន២០ និងទីភ្នាក់ងារសារព័ត៌មានជួរមុខលើពិភពលោក។
នៅក្នុងជំនួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រី អូទ្រីស Christian Kern ភាគីទាំងពីរបានវាយតំលៃ ទំនាក់ទំនងវៀតណាម-អូទ្រីស អភិវឌ្ឍន៍ដ៏ល្អប្រសើរ និងឯកភាពអនុវត្តបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំ ២០១៧។
ជួបធ្វើការជាមួយ ប្រធាន WEF លោក Kaus Schwab នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើអោយ WEF ត្រូវរក្សាការរៀបចំសន្និសីទ WEF -មេគង្គ ជួយឧបត្ថម្ភវៀតណាម តភ្ជាប់ជាមួយបណ្ដាសម្ព័ន្ធក្រុមហ៊ុន និងអ្នកជំនាញការជួរមុខ របស់ WEF ពិគ្រោះយោបល់ក្នុងវិស័យអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) Tehehiko Nakao បានឯកភាពជំរុញការអនុវត្តគំរោងការណ៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រឆាំងបំរ៉ែបំរួលអាកាសធាតុ កែទម្រង់ខឿនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ក្នុងដំណាក់កាល ២០១៦-២០២០។
ជួបធ្វើការជាមួយនាយកសម្ព័ន្ធក្រុមហ៊ុន Microsoft លោក Bradford Smith នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយសម្ព័ន្ធក្រុមហ៊ុន Microsoft បន្តវិនិយោគនៅវៀតណាម ដោយតភ្ជាប់ជាមួយការផ្ទេរប្តូរឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអញ្ជើញនាយកសម្ព័ន្ធក្រុមហ៊ុន Microsoft លោក Bradford Smith ចូលរួមសន្និសីទកំពូលអង្គភាពអាជីវកម្ម APEC នាខែវិច្ឆិកាឆ្នាំ២០១៧ នៅទីក្រុង Da Nang ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម