ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យក្រុមហ៊ុន Pacifico Energy Group (USA) ជំរុញការផ្ទេរ បច្ចេកវិទ្យាទៅឲ្យវៀតណាម
ដោយវាយតម្លៃថា សេដ្ឋកិច្ចនៃប្រទេសទាំងពីរវៀតណាម និងសហរដ្ឋអាមេរិក មានការប្រកួតប្រជែងគ្នាប្រកបដោយភាពស្អាតស្អំ និងបំពេញបន្ថែមឲ្យគ្នាទៅវិញ ទៅមក លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុនលើកសំឡេងជាមួយរដ្ឋាភិបាល អាមេរិកអំពីការគាំទ្រកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងដកវៀតណាមចេញពី បញ្ជីប្រទេសដែលមានការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យាខ្ពស់ ព្រមទាំងទទួល ស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារផងដែរ។
រីឯខ្លួនវិញ លោក Nate Franklin បានវាយតម្លៃខ្ពស់ចំពោះការណែនាំរបស់ថ្នាក់ ដឹកនាំជាន់ខ្ពស់វៀតណាម ក៏ដូចជានាយករដ្ឋមន្ត្រីផ្ទាល់លើការកែលម្អបរិយាកាស វិនិយោគអាជីវកម្ម ក៏ដូចជាការគាំទ្រយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់ក្រសួង ផ្នែក និងមូលដ្ឋានសម្រាប់សហគ្រាស; អះអាងថា វៀតណាមមានសក្ដានុពល អភិវឌ្ឍន៍ដ៏ធំធេង ហើយសក្ដានុពលនេះកំពុងត្រូវបានប្រែក្លាយជាការពិត ជាមួយនឹង យថាទស្សន៍ដ៏វិជ្ជមាននាពេលអនាគត៕