ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យក្រុមហ៊ុន Pacifico Energy Group (USA) ជំរុញការផ្ទេរ បច្ចេកវិទ្យាទៅឲ្យវៀតណាម

នារសៀលថ្ងៃទី១២ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Nate Franklin ប្រធានក្រុមហ៊ុន Pacifico Energy (PE) ដែលជាក្រុមហ៊ុនថាមពលឈានមុខគេនៅសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Nate Franklin ប្រធានក្រុមហ៊ុន Pacifico Energy (PE)។ (រូបថត៖ VGP)
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ Pacifico Energy បង្កើនការវិនិយោគ ការធ្វើអាជីវកម្ម និងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាមក្នុងការផ្លាស់ប្តូរបៃតង ថាមពល ស្អាត ថាមពលកកើតឡើងវិញ ជាពិសេសការអនុវត្តគម្រោងថាមពលពន្លឺព្រះអាទិត្យ និងវាយោអគ្គីសនីនៅនាយសមុទ្រ ព្រមទាំងស្រាវជ្រាវ និងវិនិយោគក្នុងការអភិវឌ្ឍ បណ្តាញអគ្គិសនី និងប្រព័ន្ធបញ្ជូនអគ្គីសនីនៅវៀតណាម ដើម្បីរួមចំណែកធានា សន្តិសុខថាមពល។ ទន្ទឹមនឹងនោះ ជំរុញការផ្ទេរបច្ចេកវិទ្យា ក្នុងការអភិវឌ្ឍថាមពល កកើតឡើងវិញ និងថាមពលស្អាត; គាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធាន មនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មថាមពល របស់វៀតណាម។
ដោយវាយតម្លៃថា សេដ្ឋកិច្ចនៃប្រទេសទាំងពីរវៀតណាម និងសហរដ្ឋអាមេរិក មានការប្រកួតប្រជែងគ្នាប្រកបដោយភាពស្អាតស្អំ និងបំពេញបន្ថែមឲ្យគ្នាទៅវិញ ទៅមក លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុនលើកសំឡេងជាមួយរដ្ឋាភិបាល អាមេរិកអំពីការគាំទ្រកិច្ចសហប្រតិបត្តិការជាមួយ​វៀតណាម និងដកវៀតណាមចេញពី បញ្ជីប្រទេសដែលមានការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យាខ្ពស់ ព្រមទាំងទទួល ស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារផងដែរ។
រីឯខ្លួនវិញ លោក Nate Franklin បានវាយតម្លៃខ្ពស់ចំពោះការណែនាំរបស់ថ្នាក់ ដឹកនាំជាន់ខ្ពស់វៀតណាម ក៏ដូចជានាយករដ្ឋមន្ត្រីផ្ទាល់លើការកែលម្អបរិយាកាស វិនិយោគអាជីវកម្ម ក៏ដូចជាការគាំទ្រយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់ក្រសួង ផ្នែក និងមូលដ្ឋានសម្រាប់សហគ្រាស; អះអាងថា វៀតណាមមានសក្ដានុពល អភិវឌ្ឍន៍ដ៏ធំធេង ហើយសក្ដានុពលនេះកំពុងត្រូវបានប្រែក្លាយជាការពិត ជាមួយនឹង យថាទស្សន៍ដ៏វិជ្ជមាននាពេលអនាគត៕

top