• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជិនពីង

នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការរួមវិភាគទាន ដ៏លេចធ្លោរបស់ចិនចំពោះយន្តការ BRICS ហើយបានសម្តែងការត្រៀមខ្លួនជាស្រេច សម្របសម្រួលយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិក BRICS ដើម្បីលើកកម្ពស់ បន្ថែមទៀតនូវតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការដោះស្រាយបញ្ហាសន្តិភាព និងការអភិវឌ្ឍន៍សកល។
នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ ជួបសន្ទនាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជិនពីង នៅខាងក្រៅកិច្ចប្រជុំកំពូល BRICS។ (រូបថត៖ VOV)

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសដែលមានសេដ្ឋកិច្ចទើបលេចចេញ (BRICS) ដែលប្រព្រឹត្តទៅនៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជិនពីង។

នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការរួមវិភាគទាន ដ៏លេចធ្លោរបស់ចិនចំពោះយន្តការ BRICS ហើយបានសម្តែងការត្រៀមខ្លួនជាស្រេច សម្របសម្រួលយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិក BRICS ដើម្បីលើកកម្ពស់ បន្ថែមទៀតនូវតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការដោះស្រាយបញ្ហាសន្តិភាព និងការអភិវឌ្ឍន៍សកល។ អំពីទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងចិន លោក នាយករដ្ឋមន្ត្រីបានស្នើថា ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរ និងការជួបប្រាស្រ័យជាន់ខ្ពស់; ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានាឲ្យកាន់តែស៊ីជម្រៅ រួម ទាំងការតភ្ជាប់ចរាចរណ៍ ជាពិសេសផ្តល់អាទិភាពដល់ការពន្លឿនការអនុវត្តខ្សែរថភ្លើង ខ្នាតស្តង់ដារចំនួន ៣ ដែលតភ្ជាប់វៀតណាមជាមួយចិន ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ច ទាំងពីរ; សម្របសម្រួលយ៉ាងល្អដើម្បីរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងឆ្នាំនៃការផ្លាស់ប្តូរមនុស្ស សាស្ត្រវៀតណាម-ចិនឆ្នាំ ២០២៥ ផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជិនពីង បានអបអរសាទរចំពោះសមិទ្ធិ ផលដែលវៀតណាមសម្រេចបានលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ចសង្គម។ លោក អគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជិនពីង បានអះអាងពីការត្រៀមខ្លួនជាស្រេចរក្សាការ ផ្លាស់ប្តូរយុទ្ធសាស្ត្រជាមួយវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ព្រមទាំង នាំទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហ គមន៍ចែករំលែកអនាគតចិន-វៀតណាម ប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រឱ្យកាន់តែ ស៊ីជម្រៅថែមទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top