ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលទានអាហារពេលព្រឹកនិងធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ស៊ុយអែត
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលទានអាហារពេលព្រឹកនិងធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ស៊ុយអែត។ (រូបថត៖ VOV)
អំពីឱកាសសម្រាប់សហគ្រាសស៊ុយអែតចូលរួមផលិតកម្មអគ្គិសនីស្អាត និង អភិវឌ្ឍន៍បណ្តាញបញ្ជូនអគ្គីសនីនៅវៀតណាម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា វៀតណាមបានចេញផ្សាយផែនការមេអគ្គិសនីទី ៨ ច្បាប់អំពីថាមពល អគ្គិសនី សេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន និងសេចក្តីសម្រេចចិត្ត ច្បាប់ពាក់ព័ន្ធនានា ដើម្បីអភិវឌ្ឍន៍ថាមពលអគ្គិសនី និងកៀរគរ បង្កើតលក្ខខណ្ឌ អំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ វៀតណាមបានចូលរួមយ៉ាងសកម្ម ក្នុងបណ្តាញបញ្ជូនអគ្គីសនីអាស៊ាន ដែលដំបូងឡើយផ្គត់ផ្គង់អគ្គិសនីស្អាតពី វៀតណាមទៅម៉ាឡេស៊ី សឹង្ហបុរី ជាដើម។ ដូច្នេះហើយ សហគ្រាសស៊ុយអែតមាន ឱកាសដ៏ធំដើម្បីវិនិយោគនៅវៀតណាមក្នុងវិស័យទាំងនេះ។
អំពីឱកាសសហប្រតិបត្តិការ និងវិនិយោគក្នុងវិស័យស្រាវជ្រាវនិងអភិវឌ្ឍន៍ ការផលិតមនុស្សយន្ត និងបន្ទះឈីប semiconductor នៅវៀតណាម លោកនាយក រដ្ឋមន្ត្រី ហ្វាម មិញជីញ បានជម្រាបថា ទាំងនេះគឺជាវិស័យដែលវៀតណាមយកចិត្ត ទុកដាក់ និងអំពាវនាវឱ្យមានការវិនិយោគ អភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគ្រាសស៊ុយអែតនឹងវិនិយោគទុន ផ្ទេរបច្ចេកវិទ្យា បទពិសោធន៍គ្រប់គ្រង និង បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មទាំងនេះនៅវៀតណាម៕