ពិធីបដិសណ្ឋារកិច្ចស្វាគមន៍ជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នៅទីក្រុងវៀងចន្ទនៃប្រទេសឡាវ ចាប់ផ្តើមចូលរយំក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ជ៤៤ ៤៥។ រូបថត៖ Dương Giang-TTXVN
ជាមួយនឹងប្រធានបទ "អាស៊ាន៖ ពង្រឹងការតភ្ជាប់និងភាពធន់" មេដឹកនាំនឹងផ្តោតលើការពិភាក្សាអំពីដំណើរការកសាងសហគមន៍អាស៊ាន; ពិនិត្យមើលឡើងវិញ និងតំរង់ទិស ទំនាក់ទំនងរវាងអាស៊ាននិងដៃគូ ជាពិសេសការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង វិស័យសក្តានុពលដែលមានការយកចិត្តទុកដាក់នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ ផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិ និងតំបន់ផងដែរ។ ក្នុងឱកាសនេះ ក៏នឹងប្រព្រឹត្តទៅកិច្ចប្រជុំកំពូលអំពីអាជីវកម្មនិងវិនិយោគអាស៊ាន (ABIS); សម័យសន្ទនារវាងថ្នាក់ដឹកនាំប្រទេសអាស៊ាននិងតំណាងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ABAC) និងយុវជន; និងកិច្ចប្រជុំកំពូលសហគមន៍អាស៊ីស្តីពីការបំភាយឧស្ម័នសូន្យសុទ្ធលើកទី ២។
ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវរបស់អាស៊ាន ការចូលរួម និងការ រួមចំណែករបស់វៀតណាមក្នុងអាស៊ាននាពេលថ្មីៗនេះគឺ៖ ម្ចាស់ការអនុវត្តន៍ ចូលរួម យ៉ាងជាក់ស្ដែង និងការរួមចំណែកដោយស្មោះស្ម័គ្រ។ វៀតណាមបានអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវចំណុចស្នូលនិងអាទិភាពដែលបានស្នើដោយប្រទេសឡាវក្នុង នាមជាប្រធានអាស៊ាន; ចូលរួមជាមួយប្រទេសផ្សេងទៀតខិតខំប្រឹងប្រែងដើម្បីបង្ហើយ ផែនការឆ្នាំ ២០២៥ និងកសាងយុទ្ធសាស្រ្តសហប្រតិបត្តិការរហូតដល់ឆ្នាំ ២០៤៥; រួមជាមួយប្រទេសដទៃទៀតពង្រឹងសាមគ្គីភាព និងឯកភាពអាស៊ានក្នុងបរិបទបច្ចុប្បន្ននៃការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញនាពេលបច្ចុប្បន្ន៕