• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh៖ បន្តកសាង​ខឿន​ការទូត​សេដ្ឋកិច្ច​បម្រើការអភិវឌ្ឍន៍

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យផ្នែកការទូតពង្រីកជាអតិបរមានូវប្រៀប និងកម្លាំងថ្មីរបស់ប្រទេសជាតិ; ម្ចាស់ការ សកម្មក្នុងការស្ថាបនាស្ថានភាព ដែលមានផលប្រយោជន៍ដល់បរិយាកាសសន្តិភាព សន្តិសុខ អភិវឌ្ឍន៍របស់ប្រទេសជាតិ; ជំរុញខ្លាំងការផ្សព្វផ្សាយ ទាក់ទាញទេសចរណ៍។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VNA) 

នាយប់ថ្ងៃទី ១៩ ខែកញ្ញា អញ្ជើញថ្លែងមតិក្នុងសន្និសីទអនឡាញរបស់លោកនាយករដ្ឋមន្ត្រីជាមួយប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេសស្តីពីការជំរុញខ្លាំងការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍប្រទេសជាតិ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ បន្តជំរុញកម្លាំងចលករសំខាន់នៃខឿនសេដ្ឋកិច្ចចំនួន ៣ រួមមាន ជំរុញការប្រើប្រាស់ ជំរុញការវិនិយោគ និងជំរុញការនាំចេញ។ វៀតណាមកំពុងបន្តកសាងនិងសុក្រិតខឿនសេដ្ឋកិច្ចទីផ្សារ តម្រង់ទិសដៅសង្គមនិយម; នីតិរដ្ឋសង្គមនិយម; ខឿនប្រជាធិបតេយ្យសង្គមនិយម; យកមនុស្សជាមជ្ឈភាព ជាម្ចាស់កម្មវត្ថុ ជាគោលដៅ កម្លាំងចលករ ប្រភពកម្លាំងសម្រាប់ការអភិវឌ្ឍ; ពង្រីកជាអតិបរមានូវបញ្ញា ទេពកោសល្យ ចរិយាមាយាទ និងក្រមសីលធម៌របស់ប្រជាជនវៀតណាម; មិនលះបង់វឌ្ឍនភាព យុត្តិធម៌សង្គមសុខុមាលភាពសង្គម និងបរិស្ថាន ជាថ្នូរនឹងកំណើនសេដ្ឋកិច្ចឡើយ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យផ្នែកការទូតពង្រីកជាអតិបរមានូវប្រៀប និងកម្លាំងថ្មីរបស់ប្រទេសជាតិ; ម្ចាស់ការ សកម្មក្នុងការស្ថាបនាស្ថានភាព ដែលមានផលប្រយោជន៍ដល់បរិយាកាសសន្តិភាព សន្តិសុខ អភិវឌ្ឍន៍របស់ប្រទេសជាតិ; ជំរុញខ្លាំងការផ្សព្វផ្សាយ ទាក់ទាញទេសចរណ៍ ក្នុងនោះសង្កត់ធ្ងន់លើការជួយសម្រួលអំពីទិដ្ឋាការជូនភ្ញៀវអន្តរជាតិព្រមទាំងអនុវត្តន៍ល្អនូវការងារគាំពារពលរដ្ឋ៖ “ខ្ញុំមានគោលបំណង និងជឿជាក់ថា ដោយមានការរួមកម្លាំងកាយចិត្ត ការស្រុះចិត្តគំនិតរបស់ផ្នែកការទូត បណ្ដាស្ថាប័នតំណាងប្រចាំនៅបរទេស និងក្រសួង ស្ថាប័ន ខេត្ត ក្រុង សហគ្រាសនានា អនុវត្តន៍ទិសស្លោកការទូត “មនោសញ្ចេតនា ស្មោះត្រង់ ជឿទុកចិត្ត សមភាព គោរព ប្រសិទ្ធភាព និងរួមគ្នាអភិវឌ្ឍន៍”ប្រកបដោយមានប្រសិទ្ធភាព។ យើងនឹងបន្តសម្រេចបាននូវសមិទ្ធិផលថ្មីៗ និងសំខាន់ៗថែមទៀត បន្តរួមវិភាគទានច្រើនថែមទៀតដល់បុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការប៉ុន្តែធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម និងទូលំទូលាយប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងនាំមកនូវ ដើម្បីសេចក្ដីសុខចម្រុងចម្រើន វិបុលភាព ដើម្បីជីវភាពសុភមង្គល សម្បូរធូធាររបស់ប្រជាជនផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top